ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយថា ក្រុមបាតុករគាំទ្រប្រជាធិបតេយ្យ បានចេញធ្វើបាតុកម្មរំខានដល់សេវាកម្មធ្វើដំណើរនានានៅទីក្រុងហុងកុង មានសេវាកម្មផ្លូវរថយន្តភ្លើង រថយន្តក្រុង និងសេវាកម្មតាមផ្លូវអាកាស នៅថ្ងៃចន្ទ ទី០២ ខែកញ្ញានេះ ។
ក្រុមអាជ្ញាធរហុងក្រុង បានប្រកាសផ្អាកសេវាកម្មដឹកជញ្ជូនតាមរថភ្លើង តាមរថយន្តក្រុង ទៅកាន់អាកាសយានដ្ឋាន និងទីកាន់តំបន់មួយចំនួន ខណៈដែលក្រុងបាតុករបានធ្វើបាតុកម្មនៅអាកាសយានដ្ឋាន ។
នៅថ្ងៃចន្ទនេះ ភាពតានតឹង និងការប្រឈមមុខដាក់គ្នារវាងក្រុមបាតុករ និងកងកម្លាំងប៉ូលីសនៅទីក្រុងហុងកុង បានឡើងកំដៅកាន់តែខ្លាំង ខណៈដែលក្រុមបាតុករបានចេញធ្វើបាតុកម្មកាន់តែច្រើនប្រឆាំងមេដឹកនាំទីក្រុងនេះ ៕