ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន Huawei គ្រោងនឹងចំណាយប្រាក់៣០០លានដុល្លារក្នុងមួយឆ្នាំលើការស្រាវជ្រាវ

ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា ក្រុមហ៊ុន Huawei Technologies Co Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ប្រទេសចិន បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃអង្គារ ទី០៣ ខែកញ្ញានេះ អំពីគម្រោងចំណាយប្រាក់ប្រមាណ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ លើការស្រាវជ្រាវអំពីបច្ចេកវិទ្យានៅតាមសកលវិទ្យានានានៅក្នុងប្រទេសនេះ ។

លោក William Xu ប្រធានវិទ្យាស្ថានស្រាវជ្រាវផ្នែកផលិតឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា ការចំណាយប្រាក់លើមូលនិធិស្រាវជ្រាវរបស់ក្រុមហ៊ុននេះ នឹងត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការដាក់សម្ពាធពីសហរដ្ឋអាមេរិក ហើយក្រុមហ៊ុននេះនឹងពង្រឹងសមត្ថភាពដោយខ្លួនឯងលើការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាដោយខ្លួនឯងដោយមិនបាច់ពឹងផ្អែកលើដៃគូ ឫពឹងផ្អែកប្រទេសណាមួយទេនៅពេលខាងមុខ ។

លោក William Xu បានបន្ថែមថា ក្រុមហ៊ុន Huawei នឹងពង្រីកទីផ្សារប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) អោយបានធំបំផុតនៅជុំវិញពិភពលោកនៅពេលខាងមុខនេះ ទោះបីជាមានគម្នាបពីអាមេរិកក៏ដោយ ៕