ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

និស្សិតខ្មែរជាង១០០នាក់ ​ទៅស្វែងយល់ពីបច្ចេកទេស​កសិកម្មនៅប្រទេសអ៊ីស្រាអែល

 ​

ភ្នំពេញ៖ និស្សិតខ្មែរចំនួន១៦៩នាក់ មកពីសាលាជាតិកសិកម្មព្រែកលៀប និងសាលាជាតិកសិកម្ម ខេត្តកំពង់​ចាម នឹងចេញដំណើរទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ក្នុងខែកញ្ញានេះ ដើម្បីស្វែងយល់ពីបច្ចេក​ទេសកសិកម្មទំនើបៗ។

ក្រសួងកសិកម្មបានវាយតម្លៃ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រា​អែលតាមរយៈក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតខ្មែរទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ និងមានចំនួននិស្សិតកើនឡើងជាបន្តបន្ទាប់។

សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទកសិកម្មបានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨មក ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តដល់និស្សិតសម្រាប់ រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ ១២ឆ្នាំហើយ។ សរុបទាំង ១២ជំនាន់ RUA បានបញ្ជូននិស្សិតចំនួន ១០៥៦នាក់៕