ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការអង្គការសហប្រជាជាតិបង្ហាញក្តីបារម្ភពីការឆ្លងរាលដាលនៃជម្ងឺអេបូឡានៅកុងហ្គោ

ប្រធានអង្គការសុខភាពពិភពលោក WHOប្រចាំនៅសាធារណ រដ្ឋប្រជាធិបតេយ្យ កុងហ្គោ បានបង្ហាញរបាយការណ៍មួយ នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញានេះ អំពីការឆ្លងរាលដាលនៃជម្ងឺអេបូឡានៅក្នុងប្រទេសមួយនេះ ទៅកាន់មនុស្សប្រមាណជាង៣០០០ នាក់ ដែលក្នុងចំណោមអ្នកជម្ងឺអេបូឡាទាំងជាង ៣០០០នាក់នេះ អ្នកជម្ងឺចំនួន ១៨៩៣ នាក់បានបាត់បង់ជីវិត និង៩០០នាក់ត្រូវបានជួយសង្គ្រោះ ។
ការបង្ហាញរបាយការណ៍របស់អង្គការ WHOអំពីជម្ងឺអេបូឡា ត្រូវបានធ្វើឡើងនៅថ្ងៃដដែលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស(Antonio Guterres)បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ហ្គោម៉ា (Goma) ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺអេបូឡា។

របាយការណ៍របស់អង្គការWHO បានបង្ហាញបន្ថែមថា អង្គការនេះបានចាក់វ៉ាក់សាំងបង្ការជម្ងឺអេបូឡាដល់ប្រជាពលរដ្ឋកុងហ្គោប្រមាណជាង២០ម៉ឺននាក់ ប៉ុន្តែជម្ងឺនេះនៅតែឆ្លងរាលដាលពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតនៅឡើយ នៅកុងហ្គោជាពិសេសនៅទីក្រុង ហ្គោម៉ា ចាប់តាំងពីខែសីហាឆ្នាំ២០១៨ កន្លង មករហូតដល់ខែកញ្ញាឆ្នាំ២០១៩នេះ ដែលមិនទាន់បានស្ងប់ស្ងាត់នៅឡើយ៕