រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទ ទី០៩ ខែកញ្ញានេះស្តីពីការបាត់បង់ភ្ញៀវទេសចរប្រមាណ៤០%កាលពីខែសីហាកន្លងទៅបើប្រៀបធៀប នឹងកាលពីដើមឆ្នាំ២០១៩នេះ ដោយសារ តែក្បួនបាតុកម្មរបស់ប្រជាបាតុករនៅក្នុងទីក្រុងនេះ ។
សេចក្តីប្រកាសដដែលបានបន្តថា ហុងកុងក៏បាត់បង់ភ្ញៀវទេសចរ៥%ផងដែរបើប្រៀបធៀបនឹងខែកក្កដា ឆ្នាំដដែលនេះ ហើយចំនួនភ្ញៀវទេសចរ ដែលគ្រោងនឹងធ្វើដំណើទៅ កាន់ទីក្រុងនេះ អាចនឹងបាត់ បង់បន្ថែមទៀត នៅ ពេលខាង មុខ ប្រសិនបើក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ។
ក្រុមអ្នកជំនាញខាងវិស័យទេសចរណ៍បានប៉ាន់ប្រមាណថា ភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន អាចនឹងលុបចោលគម្រោងធ្វើដំណើរទៅកាន់ទីក្រុងនេះនៅពេលខាងមុខប្រសិន បើក្រុមបាតុករ នៅតែបន្តធ្វើ បាតុកម្មដូច ពេល បច្ចុប្បន្ននេះ ៕