ភ្នំពេញ៖ អគ្គនាកដ្ឋានកាំកុងត្រូល នៃម បានពង្រីកសមត្ថភាពដល់មន្រ្តីកាំកុងត្រូលឲ្យក្លាយជានគរបាលយុត្តិធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសក្លែងបន្លំគុណភាពផលិតនិងសេវា ក្នុងគោលដៅថែរក្សាសុវត្ថិភាពនិងផលប្រយោជន៍អ្នកប្រើប្រាស់។
លោកផាន អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ឲ្យដឹងបែបនេះនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីមន្រី្តនគរបាលយុត្តិធម៌ កាលពីព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៩ ។
លោកស្វាយ សំណាង ព្រះរាជ្ញារងសាលាឧទ្ធរណ៍ នៃក្រសួងយុត្តិធម៌ លើកឡើងថា មុននឹងក្លាយជាមន្ត្រីយុត្តិធម៌ ក្រសួងយុត្តធម៌បានបំពេញបន្ថែមសមត្ថភាពដល់មន្ត្រីកាំកុងត្រូល ដូចជា ជំនាញស្វែងរកភស្តុតាង កំណត់មុខសញ្ញាបទល្មើស ដំណើរការស៊ើបអង្កេត និងនីតិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការ ដើម្បីអាចផ្តន្ទាទោសជនល្មើសទៅតាមច្បាប់។
វគ្គបណ្តុះបណ្តាល ស្តីពីមន្ត្រីនគរបាលយុត្តិធម៌ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរួមគ្នា រវាងអគ្គនាយកដ្ឋានកាំកុងត្រូល និងក្រសួងយុត្តធម៌ ដើម្បីបណ្តុះបណ្តាលមន្ត្រីកាំកុងត្រូលក្នុងគោលបំណងដើម្បីធានាបានសុវត្ថិភាពសុខមាលភាពនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋពិសេសសំដៅដល់ការធ្វើពាណិជ្ជកម្មប្រកបដោយសមធម៌និងតម្លាភាព ។
សូមបញ្ជាក់ថា នេះជាលើកទី៤ ដែលអគ្គនាយកដ្ឋានកាំកុងត្រូល រៀបចំវគ្គបណ្តុះបណ្តាលនេះឡើងដើម្បីត្រៀមបញ្ចេញមន្រ្តីចុះអប់រំពីសុវត្ថិភាពចំណីអាហារនៅតាមទីផ្សារ សាលារៀន និងតាមដានស្រាជ្រាវ រកជនល្មើសដែលធ្វើអាជីកម្មខុសច្បាស់ ឬលក់ផលិតផលបន្លំគុណភាពយកទៅផ្តន្ទាទោសតាមច្បាប់ ៕