ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ភាពតានតឹងផ្នែកពាណិជ្ជកម្មចិន-អាមេរិកធូរស្រាលបន្តិច ខណៈភាគីទាំងពីរថយមួយជំហានម្នាក់

ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានឲ្យដឹងថា មេដឹកនាំរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានសម្រេចចិត្តដកថយមួយជំហានម្នាក់ហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ ។

សហរដ្ឋអាមេរិក បានសម្រេចចិត្តដកថយដោយពន្យាពេលការដំឡើងពន្ធ៥%បន្ថែមទៀតលើទំនិញរបស់ប្រទេសចិនក្នុងតម្លៃទឹកប្រាក់២៥០ពាន់លាន ដែលនឹងនាំចូលទីផ្សារអាមេរិក ដែលទំនិញចិននេះ ត្រូវបានដំឡើងពន្ធ២៥%រួចហើយ ។

ចំណែកប្រទេសចិនវិញ មិនបានពន្យាពេលដំឡើងពន្ធនាំចូលពីសហរដ្ឋអាមេរិក លើទំនិញអាមេរិកមានតម្លៃទឹកប្រាក់៧៥ពាន់លានដុល្លារ ដែលចិនទើបបានសម្រេចដំឡើងពន្ធនាំចូលទីផ្សារចិននោះទេ ប៉ុន្តែចិនបានសម្រេចលុបចោលការយកពន្ធទាំងស្រុង លើមុខទំនិញចំនួន១៦មុខរបស់សហរដ្ឋអាមេរិក ដែលនឹងនាំចូលទីផ្សារចិននៅពេលខាងមុខ ៕