លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីប្រទេសវែណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះថា លោកនឹងមិនទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងរៀបចំឡើងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនៅចុងខែកញ្ញានេះទេ ។
លោក ម៉ាឌូរ៉ូ បានបន្ថែមថា លោកមិនបានទៅចូលរួមមែន ប៉ុន្តែលោកនឹងបញ្ជូនលោកស្រី Delcy Rodriguez អនុប្រធានាធិបតី និងលោក Jorge Arreasza រដ្ឋមន្ត្រីការបរទេសវែណេស៊ុយអេឡាឲ្យទៅចូលរួមក្នុងមហាសន្និបាតនេះ ។
សូមបញ្ជាក់ជូនថា ភាពតានតឹងរវាងប្រទេសវែណេស៊ុយអេឡា និងសហរដ្ឋអាមេរិក បានកើតឡើងចាប់តាំងពីដើមឆ្នាំ២០១៩នេះ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រប្រធានគណបក្សប្រឆាំងវែណេស៊ុយអេឡាជាប្រធានាធិបតីស្តីទីនៃប្រទេសនេះ ៕