ភ្នំពេញ៖ បច្ចុប្បន្ននេះតំបន់នៅជាយក្រុងបានក្លាយជាតំបន់ ដែលមានសក្តានុពលលើវិស័យលំ នៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ស្របពេលដែលកំណើនប្រជាជនរស់នៅកាន់តែច្រើន រួមទាំងផ្សារទំនើបនានាផងដែរ។
បើគិតត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ ខណ្ឌសែនសុខ នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនឹងចាប់ដំណើរការ ជំរុញឱ្យតំបន់ភាគខាងជើងរាជធានី ភ្នំពេញកាន់តែមានសក្ដានុពលខ្លាំងថែមទៀត។
ជាមួយនឹងការរីកចម្រើន និងកំណើននៃលំហូរប្រជាជន ចូលមកកាន់រាជធានីភ្នំពេញកើនឡើងជាប្រចាំ ពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋានឆ្ពោះទៅកាន់តំបន់នេះកាន់តែច្រើន ដែលមាន បុរីនិងខុនដូជាច្រើនកំពុងសាងសង់នៅតំបន់នេះ នៅត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀត ដែលមានឈ្មោះថា B2B Park មានទីតាំង ស្ថិតនៅ បណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នឹងចាប់ផ្តើមដំណើរការ ដើម្បីបំពេញ តាមតម្រូវ ការរបស់អតិថិជន។
លោក ព្រឿង វិបុល ប្រធានផ្នែកជួលទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដែលគ្រោងនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះបានបង្ហើបឱ្យដឹងថា គម្រោងមួយនេះត្រូវ បាន វិនិយោគ ដោយអ្នកជំនួញក្នុងស្រុកសុទ្ធសាធ និងផ្តោតសំខាន់ទៅលើអតិថិជនកម្រិតធម្យម។
B2B Park នឹងមានការរោងកុន កន្លែងអង្គុយលំហែរកាយ និងទេសចរណ៍កម្សាន្ត ជាមួយនឹងសួនច្បារដ៏ ស្រស់ ស្អាតយ៉ាងធំទូលាយ។ លោកវិបុលបានបង្ហាញ ពីភាពជឿជាក់ថា នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនជាក់ជាមិនខាន ដោយសារតែ ទីផ្សារស្ថិតក្នុងគោលដៅរបស់មជ្ឈមណ្ឌល B2B Park មិនបានប្រកួតប្រជែងជា មួយបណ្តា ផ្សារទំនើបដែលមានស្រាប់នោះទេ។
លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា នៅតំបន់ខាងលើនេះ មានភាពទាក់ទាញខ្លាំង និងមានតម្រូវការបញ្ជាទិញខ្ពស់។ បច្ចុប្បន្ននេះ បើទោះជាមានផ្សារទំនើបច្រើន ក៏ពិតមែននៅតែទាម ទារឱ្យមាន ផ្សារទំនើបបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ផលិតផលផ្សេងៗគ្នា មិនមែនជាការប្រកួតប្រជែង។
លោកស្រី បានបញ្ជាក់ថា នៅក្នុងខណ្ឌសែនសុខនាពេលបច្ចុប្បន្ននេះ ចំនួនផ្សារទំនើបនៅមិន ទាន់លើស តម្រូវការនោះទេ ហើយកម្លាំងនៃការបញ្ជារទិញនៅតែបន្តមានកំណើន។
សូមបញ្ជាក់ថា មជ្ឈមណ្ឌល B2B Park នឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២០ខាងមុខនេះ ដែលស្ថិតនៅលើផ្ទៃដីទំហំជាង ២៣០០០ ម៉ែត្រការ៉េ ត្រូវបានបែងចែកជាផ្នែកផ្សេងៗពីគ្នាដើម្បីតម្រូវទៅតាមសេចក្ដីត្រូវការរបស់អតិជន រួមមានដូចជាជាន់សម្រាប់លក់ទំនិញ និងផលិតផល ប្រើ ប្រាស់ទូទៅ ជាន់លក់សម្ភារៈ និងឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច ជាន់សម្រាប់ពិព័រណ៍ផលិតផល ជាន់ សម្រាប់ជួលជាការិយាល័យ ជាន់លក់ម្ហូបអាហារ និងភេសជ្ជៈចំរុះ និងជាន់ Sky Bar ៕