ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសុខាភិបាល ប្រកាស​ពី​ការបង្ការ​បញ្ហា​សុខភាព៩ចំណុចក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ឲ្យ​ចូលរួម អនុវត្ត​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ ចៀស​ផុតពី​បញ្ហា​សុខភាព​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ ដែល​នាំ​ឲ្យ​ក្អួត រាក និង​ការ​ពិសា​ស្រា ព្រមទាំង​ជំងឺឆ្លង​ផ្សេងៗ ដែល​បង្កឡើង​ដោយ​ចំណីអាហារ​គ្មាន​អនាម័យ ឬ​ទឹក​កខ្វក់ ដែលមាន​មេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​សារ​ធាតុគីមី​។​

ដើម្បី​ចូលរួម​បង្ការ​សុខភាព ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ និង​ផឹកស្រា ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១៤-២៨ ខែកញ្ញា ឆ្នាំ​២០១៩ ។

ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ចំពោះ​មនុស្សពេញវ័យ​ទាំងអស់ សូម​ពិសា​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច និង​ហាម​ពិសា​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ ឬ​បញ្ជា​គ្រឿង​ម៉ាស៊ីន​។ បើ​មាន​រោគសញ្ញា​នៃ​ការពុល​ស្រា សូម​ស្វែងរក​ដំបូន្មាន​ជាបន្ទាន់ នៅ​មណ្ឌល​សុខ​ភា ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក ។

 ក្រសួងសុខាភិបាល បាន​ណែនាំ​នូវ​វិធានការ​ដ៏​សាមញ្ញ ៩​ចំណុច នៅពេល​កាន់ និង​រៀបចំ​ម្ហូបអាហារ រួមមាន​៖
១-​ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ ដែល​ស្អាត និង​ឆ្អិន​ជានិច្ច​
២-​ត្រូវ​លាងដៃ​នឹង​សាប៊ូ មុនពេល និង​អំឡុងពេល​រៀបចំ​ម្ហូបអាហារ មុន​បរិភោគ និង​ក្រោម​បន្ទោ​របង់​
៣-​លាង​សំអាត​បន្លែ ផ្លែឈើ​ឲ្យ​បាន​ស្អាត​មុន​បរិភោគ​
៤-​សំអាត​សម្ភារ​ប្រើ​សម្រាប់​ច​ម្អិ​ត​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​
៥-​ច​ម្អិ​ត​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស​សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ​
៦-​ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា
៧-​កុំ​រក្សាទុក​អាហារ​ក្នុង​កំដៅ​ធម្មតា លើសពី ២​ម៉ោង​
៨-​មិនត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ប​ក៏ដោយ​។ ក្នុងនោះ បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​ត្រជាក់ គឺ​ត្រូវ​ឲ្យ​នៅក្រោម​សីតុណ្ហភាព ៥​អង្សា​សេ​។ បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​កំដៅ គឺ​ត្រូវ​ឲ្យ​លើសពី​សីតុណ្ហភាព ៦០ អង្សា​សេ​។​
៩-​កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​​​៕​