ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយកអេស៊ីលីដាចុះហត្ថលេខាស្តីពីការប្រើប្រាស់សេវារបស់ធនាគារសម្រាប់គៀងគរវិភាគទានសប្បុរសធម៌ជូនមន្ទីរពេទ្យគន្ធាបុប្ផា

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ភីអិលស៊ីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការប្រើប្រាស់សេវារបស់ធនាគារអេស៊ីលីដា សម្រាប់គៀង គរនិងទទួលវិភាគទានសប្បុរសធម៌ជូនមន្ទីរពេទ្យគន្ធាបុប្ផាជាមួយមូលនិធិគន្ធាបុប្ផាកម្ពុជា នៅថ្ងៃទី១ ខែតុលាឆ្នាំ២០១៩នេះ។

លោកបណ្ឌិតមានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នដែលទទួលបានអត្ថប្រយោជន៍នៃការរីកលូតលាស់របស់សេដ្ឋកិច្ចកម្ពុជាធនា គារនឹងបំពេញកាតព្វកិច្ចត្រឡប់មកវិញ តាមអ្វីដែលធនាគារអាចអនុវត្តន៍ទៅបាន ដើម្បីចូលរួមចំណែកចំពោះការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេស ការគិតគូរអំពីសុខុមាលភាពរបស់កុមារ និងការធានានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។

លោកបណ្ឌិតបន្ថែមថា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ននិងឆ្លើយតបចំពោះការអំពាវនាវការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងនាមធនាគារអេស៊ីលីដា សូមប្រកាស មិនយកថ្លៃសេវា ចំពោះសាធារណជនបដែលមានបំណងផ្តល់ថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា តាមអេស៊ីលីដា(E-Banking)មូលនិធិទាន់ចិត្តតាមម៉ាស៊ីនអេធីអឹមឬតាមបញ្ជរបស់ធនាគារអេស៊ី លីដារ។

សម្រាប់ លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជាបាន ធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារអេស៊ី លីដានិងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានសហ ការរៀបចំឱ្យមាននូវកិច្ចសហប្រតិបត្ដិការនេះឡើង។

ក្នុងនោះកិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែបង្កភាពងាយស្រួល និងជាជម្រើសថ្មីបន្ថែមទៀតដល់សប្បុរសជននានា ដើម្បីធ្វើការបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជាអាចធ្វើការបរិច្ចាគនៅតាមទីតាំងបញ្ជរធនាគារអេស៊ីលីដាភីអិលស៊ីនិងឬប្រើប្រាស់សេវាធនា គារអេទ្បិចត្រូនិច(E-Banking)នៅទូទាំងប្រទេសដោយមិនគិតថ្លៃសេវានិង ដោយពុំចាំបាច់ចំណាយពេលវេលាមកកាន់លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាដោយផទាល់៕