ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីអង្គភាពប្រឆាំងអំពេីពុករលួយកម្ពុជា​ ទៅរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយចិន

ភ្នំពេញ៖ លោកយិនទៀង ពុទ្ធិរិទ្ធអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នឹងដឹកនាំមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាចំនួន ២០ រូប ទៅរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយ សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០១៩ រយៈពេល ២០ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងឆាង (Changsha) ខេត្តហ៊ូណាន (Hunan) ប្រទេសចិន។

បេីតាមការជូនដំណឹងរបស់ ACU បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះនឹងមានភ្ជាប់ទៅនឹងទស្សនកិច្ចសិក្សានៅទីក្រុងសំខាន់ៗមួយចំនួនដូចជាទីក្រុង Zhangjiajie និងទីក្រុង Tusiនៃខេត្ត Hunan ទីក្រុង Hangzhou នៃខេត្ត Zhejiang និងទីក្រុង Shanghai ដើម្បីផ្តល់លទ្ធភាពឱ្យសិក្ខាកាមបានយល់ដឹងបន្ថែម ពីបទពិសោធន៍ការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការលើកកម្ពស់សុចរិតភាពនៅទីក្រុងទាំងនោះ។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះផ្តល់ជូនអង្គភាពប្រឆាំងអំពើពុករលួយតាមរយៈការិយាល័យប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនសម្រាប់មន្ត្រីវ័យក្មេង ២០រូប របស់អង្គភាពប្រឆាំងអំពើពុករលួយនៃប្រទេសកម្ពុជា៕