ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង្គការសហប្រជាជាតិមានលុយគ្រប់គ្រាន់សម្រាប់បើកឲ្យបុគ្គលិកនៅខែវិច្ឆិកាខាងមុខនេះ

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា លោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលានេះ ពាក់ព័ន្ធនឹងទឹកប្រាក់សម្រាប់បើកឲ្យបុគ្គលិកនៅខែវិច្ឆិកាខាងមុខនេះ ។

លោក អង់តូនីញ៉ូ ហ្គោតេរ៉េស បានថ្លែងថា អង្គការសហប្រជាជាតិមានលុយគ្រប់គ្រាន់ហើយ សម្រាប់ បើកឲ្យបុគ្គលិក ក្រោយពីប្រទេសជាសមាជិកចំនួនមាន សហរដ្ឋអាមេរិក ប្រេស៊ីល អាហ្សង់ទីន ម៉ិកស៊ិក អ៊ីរ៉ង់ អ៊ីស្រាអែល និងវ៉េណេស៊ុយអេឡា បានបង់ប្រាក់វិភាគទានប្រមាណ១.៣៨៥ពាន់លានដុល្លារឲ្យអង្គការសហប្រជាជាតិ ។

សូមបញ្ជាក់ថា នេះជាលើកទីពីរហើយសម្រាប់លោក អង់តូនីញ៉ូ ហ្គោតេរ៉េស ដែលបានប្រកាសពីទឹកប្រាក់សម្រាប់បើកឲ្យបុគ្គលិក ក្រោយពីអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានប្រកាសពីការខ្វះថវិកាសម្រាប់បើកឲ្យបុគ្គលិកនៅខែវិច្ចិកាខាងមុខ ប្រសិនបើប្រទេសនានាជាសមាជិកមិនព្រមបង់វិភាគទានតាមការសន្យា ៕