ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកផ្តល់ប្រាក់ជំនួយ៤លាន៥សែនដុល្លារដល់ក្រុមជួយសង្គ្រោះមួកសនៅស៊ីរី

អ្នកនាំពាក្យសេតវិមានបានប្រកាសកាលពីថ្ងៃអង្គារ ទី២២ ខែតុលានេះថា លោកប្រធានាធិបតីដូណាល់ ត្រាំ បានសម្រេចផ្តល់ជំនួយទឹកប្រាក់ប្រមាណ៤លាន៥សែនដុល្លារ ដល់ក្រុមជួយសង្គ្រោះមួកស ក្នុងសង្គ្រាមនៅប្រទេសស៊ីរី  ។ នេះបើតាមការចុះផ្សាយរបស់ RT ។

សូមបញ្ជាក់ជូនថា ក្រុមជួយសង្គ្រោះមួកស បានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៤កន្លងមក ដោយជួយសង្គ្រោះជនស៊ីវិលដែលបានរងគ្រោះដោយការវាយប្រហារក្នុងសង្គ្រាមនៅប្រទេសស៊ីរី ។

អ្នកនាំពាក្យសេតវិមានដដែលបានបន្តថា ទោះបីជាស្ថានភាពសង្គ្រាមនៅស៊ីរី បានធូរស្រាលបន្តិចហើយក៏ដោយ ក៏សកម្មភាពរបស់ក្រុមជួយសង្គ្រោះមួកសនៅតែបន្តដែរ ដែលនេះជាកត្តាសំខាន់នាំអោយអាមេរិកនៅតែបន្តផ្តល់ជំនួយដែរ ៕