ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

GMACថា ឆ្នាំ២០១៩ នេះវិស័យកាត់ដេរនៅកម្ពុជាត្រូវការកែលំអបន្ថែមទៀត

លោកកាំង ម៉ូលីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានឲ្យដឹងថា ទិសដៅដើម្បីសម្រេចបានជោគជ័យនៃការនាំចេញសំលៀកបំពាក់និងស្បែកជើងទៅមុខទៀតនោះ ចាំបាច់ណាស់ត្រូវតែមានការកែលំអបន្ថែមទៀត ដើម្បីបង្កើនផលិតភាពឲ្យខ្ពស់ជាងមុន។

លោកបានបន្តទៀតថា វិស័យកាត់ដេរកម្ពុជាមិនអាចនៅទ្រឹងនោះទេ ខណៈដែលទីផ្សារពិភពលោកមានការប្រកួតប្រជែងខ្ពស់ជាងមុន ហើយបើមិនដូច្នោះទេមិនអាចប្រកូតប្រជែងឈ្នះគេបានដែរ។

មន្រ្តីនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបន្ថែមថា តាមពិតអ្វីដែលកម្ពុជាត្រូវប្រឹងប្រែងបន្ថែមទៀតគឺ ហេដ្ឋារចនាសម្ព័ន្ធ តម្លៃអគ្គិសនី និងសេវាដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកជាដើម។

ចំណែកលោក ជូន មុំថុល ប្រធានសហព័ន្ធសហជីពកម្ពុជាបានឲ្យដឹងថា ផលិតភាពក្នុងវិស័យរោងចក្រនៅកម្ពុជាមិនខ្សោយទេ ។ ប៉ុន្តែទន្ទឹមនោះត្រូវទាមទារឲ្យមានការពង្រឹងគុណភាពបន្ថែមទៀត ជាក់ស្តែងនៅឆ្នាំ២០១៧កន្លងទៅនេះ គោលដៅនៃផលិតកម្មរោងចក្ររបស់កម្ពុជានៅតែមានភាពល្អប្រសើរ និងមានផលិតភាពធំជាងមុន។

លោកបានបញ្ជាក់ថា សម្រាប់វិស័យរោងចក្រកាត់ដេរកម្ពុជាឆ្នាំ២០១៧ និងឆ្នាំ២០១៩ និងធ្វើឲ្យសហគមន៍អន្តរជាតិមានទំនុកចិត្តលើផលិតកម្មរោងចក្រកាត់ដេរនៅកម្ពុជា។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញថា ការនាំចេញសំលៀកបំពាក់វាយណភណ្ឌកាត់ដេរនិងស្បែកជើងបានកើនឡើង ៧,២% កាលពីដំណាច់ឆ្នាំមុនក្នុងទឹកប្រាក់ ៧,៣ពាន់លានដុល្លារអាមេរិកបើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ មានប្រមាណ ត្រឹមតែ ៦,៨ពាន់លានដុល្លារអាមេរិក៕