បាត់ដំបង: រថយន្តធុនធំមួយគ្រឿងដឹកជ្រូកនាំចូលពីប្រទេសថៃបុកជាមួយរថយន្ដ១គ្រឿងទៀតបណ្តាលអោយក្រឡាប់ងាប់និងរបួសជ្រូកជាច្រើនក្បាល់កាលពីវេលាម៉ោង៦:៣០នាទីព្រឹកថ្ងៃទី០១ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ស្ថិតនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យថា រថយន្តដឹកជ្រូកនេះបានបើកបរក្នុងល្បឿនលឿនពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៍ទៅបុកនិងរថយន្តកូរ៉េមួយគ្រឿងទៀតបណ្តាលឲ្យក្រឡាប់ទៅម្ខាងផ្លូវខាងឆ្វេងងាប់អស់សត្វជ្រូកច្រើនក្បាល់។
លោកវរសេនីយ៍ឯកផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្តដឹកជ្រូកនិងរថយន្តកូរ៉េបុកគ្នាបណ្តាយឲតៃកុងនិងអ្នករួមដំណើរទាំង សងខាងរងរបួសស្រាលនិងជ្រូកងាប់អស់មួយចំនួនធំ។
ករណីនេះសមត្ថកិច្វជំនាញនគរបាលស្រុកថ្មគោល បានប្រគល់ឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្តចាត់ការតាមនីតិវិធី។
សមត្ថកិច្ចសន្និដ្ឋានថាហេតុការណ៍នេះមកពីអ្នកបើកបរខាងរថយន្តដឹកជ្រូកងងុយដេកហើយមិនព្រមអែបឡានឈប់សម្រាកទេគឺនៅតែបង្ខំចិត្តបើកបរទៅមុខទៀតទើបបណ្តាលឲ្យក្រឡាប់បែបនេះ។
នៅក្នុងហេតុការខាងលើនេះមានព្រូឡានដឹកជ្រូកម្នាក់បានប្រាប់ឲ្យដឹងថា ឡានដឹកជ្រូកនេះគឺដឹកចេញពីស្រុកថៃយកទៅចែកចាយនៅឯទីក្រុងភ្នំពេញ។ នៅព្រំដែនពេលដែលឡានថៃមកសាងឬផ្ទេរមកដាក់រថយនតរបស់ខ្មែររួចហើយមិនថាយប់ឬថ្ងៃទេឡាននីមួយៗត្រូវតែបន្តដឹកចេញមកភ្លាមៗព្រោះការដឹកជញ្ជូននេះត្រូវប្រើពេលវេលាច្រើនម៉ោងណាាស់ទើបដល់ព្រោះផ្លូវឆ្ងាយមានចំងាយរាប់រយគីឡូដីទើបបានជាពួកគាត់មិនហ៊ានឈប់សម្រាកព្រោះខ្លាចថៅកែស្តីបន្ទោសឲ្យ៕