កងទ័ពជើងទឹករបស់ប្រទេសរុស្ស៊ី បានដាក់បង្ហាញនាវាមុជទឹកថ្មីដ៏ទំនើបរបស់ខ្លួនឈ្មោះ Borei II submarineនៅដើមឆ្នាំ២០១៩នេះ ជាប្រភេទនាវាមុជទឹកសម្រាប់បាញ់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។
នាយទាហានជើងទឹករុស្ស៊ីបានឲដឹងថា រុស្ស៊ីនឹងផលិតនាវាមុជទឹកប្រភេទ Borei II submarine នេះ ចំនួន២គ្រឿងបន្ថែមទៀត ដែលនឹងផលិតរួចរាល់នៅឆ្នាំ២០២០ខាងមុខ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែនៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ រុស្ស៊ីបានដាក់ឲ្យប្រើប្រាស់នូវគ្រឿងឧបករណ៍ជាច្រើន មានមីស៊ីលល្បឿនលឿនជាងសម្លេង និងនាវាមុជទឹកជាដើម ៕