ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសរសេរសារអរគុណ ចំពោះបងប្អូន កូនក្មួយ ពលករ កម្មករ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការងារ និងរស់នៅក្នុងប្រទេសកូរ៉េ ។
នេះយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោបានសរសេរថា«សូមអរគុណ បងប្អូន កូនក្មួយ ពលករ កម្មករ និងប្រជាពលរដ្ឋខ្មែរជាច្រេីន ដែលកំពុងធ្វេីការងារ និងរស់នៅក្នុងប្រទេសកូរ៉េ គឺកំពុងតែរង់ចាំទទួលស្វាគមន៍ ដោយសេចក្ដីសោមនស្សរីករាយចំពោះវត្តមានដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងប៊ូសាន-សាធារណៈរដ្ធកូរ៉េ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ»៕