ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុម​​ធុរកិច្ច​កម្ពុជា​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា​​​ស្តីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េ

លោកឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងសមាជិក​ ​​តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជាបានដឹកនាំគណៈប្រតិភូស​ភាពាណិជ្ជកម្មកម្ពុជាចុះហត្ថលេខាលើអនុស្សា​​រណៈ​​​យោគ​​យល់​​ស្តីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េ ដែលប្រព្រឹត្តទៅនៅទីក្រុងប៊ូសានសាធារណ​រដ្ឋកូរ៉​នៅ​​​ថ្ងៃទី២៦ខែវិច្ឆិកានេះ​​​​​។ ​​

ក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េនេះត្រូវបានឯកភាពរួមគ្នាបង្កើតឡើងដោយសាធារណរដ្ឋកូរ៉េ និងប្រទេស​ក្នុង​តំបន់ទន្លេមេគង្គ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាមក្នុងគោលបំណងពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការ​។

លើសពីនេះ​​​ នឹ​​ងទំនាក់ទំនងរវាងសារធារណរដ្ឋកូរ៉េ និងប្រទេសទាំងប្រាំ ក្នុងតំបន់ទន្លេមេគង្គ​នឹង​​​បង្កើតឱ​កាស​ពាណិជ្ជកម្ម និងវិនិយោគបន្ថែមសម្រាប់សហគមន៍ធុរកិច្ចនិង​លើកកម្ពស់ការ​អភិវឌ្ឍសេដ្ឋកិច្ច​និង​​សុខុ​​មាល​​ភាពប្រជាជន​​​។​​