ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នក​​​វិនិយោ​​អាមេរិកមួយក្រុមកំពុងស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

ប្រតិភូវិនិយោគ និងទេសចរណ៍មួយក្រុមបានស្កាត់ពីទីក្រុងឡូស អេនជេលេសរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេ​រិកដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍ថាមពលនិងវិស័យនានានៅកម្ពុជា ខណៈបរិយា កាស​វិនិយោគក្នុងប្រទេសសន្តិភាពមួយនេះកំពុងផ្ដល់ភាពអនុគ្រោះខ្ពស់ចំពោះធុរជន និងវិនិយោគិនគ្រប់គ្នា។

បន្ទាប់ពីបានជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នមួយចំនួនរួចមក ប្រតិភូវិនិយោគនិងទេសច​រណ៍​មួយ​ក្រុម​នេះបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ទិត ចន្ថា រដ្ឋលេខាធិការ ប្រចាំការ ក្រសួង​ទេសចរណ៍ និងលោក ​​សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសច​រណ៍ នៅទីស្ដីការក្រសួងទេសចរណ៍នៅ​​​ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រតិភូវិនិយោគ និងទេសចរណ៍នេះ ត្រូវបានដឹកនាំដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយ​ស​របស់កម្ពុជា​ប្រ​ចាំរដ្ឋកាលីហ្វ័រញ៉ា និងលោក Norman Arikawa តំណាងកំពង់ផែ LA Port ដើម្បីជំរុញ​វិស័យទេសចរណ៍ពាណិ​ជ្ជ​កម្ម និងវិនិយោគរវាងកម្ពុជានិងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ក្រោយបញ្ចប់កិច្ចពិភាក្សា លោក ​​សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ក្នុងកិច្ចពិភាក្សា​ខាង​លើថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានជម្រាបពីវឌ្ឍនភាពលើវិស័យទេស​ចរណ៍ក៏ដូចជាគោលនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រ​សួង​​​ទេសចរណ៍ ក្នុងការ អភិវឌ្ឍវិស័យអាទិ ភាព​​​​មួយនេះឱ្យរីកចម្រើនឈានឡើងសំដៅធ្វើយ៉ាង​​ណាប្រែក្លាយកម្ពុជា ទៅជាគោល ដៅទេសចរណ៍លំដាប់ អន្តរ​​​​ជាតិប្រកបដោយភាពទាក់ទាញខ្ពស់។

ក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិកបានបង្ហាញចំណាប់អារម្មណ៍ខ្លាំងមកលើសក្តានុពលទេសចរណ៍កម្ពុជា ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមជាមួយចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចកំណើន​ទេសចរឱ្យ​បានប្រមាណ៧លាននាក់ ក្នុងឆ្នាំ២០២០ និងប្រមាណ១៥លាននាក់ក្នុងឆ្នាំ ២០ ៣០ ដែលត្រូវការការ​វិនិយោ​គលើវិស័យហេដ្ឋារចនាសម្ពន្ធ ផលិតផលទេសចរណ៍ក៏ដូចជាធនធានមនុស្ស ក្នុងវិស័យទេស​ចរណ៍​ជាដើម។

ក្រសួងទេសចរណ៍បានបង្ហាញពីសក្ដានុពលទាក់ទាញខ្ពស់នៅតាមប៉ូលទេសចរណ៍សំខាន់ៗរបស់កម្ពុជា មាន ដូចជារាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ-ភូមិភាគនិរតី និងតំបន់ភូមិភាគឦសាន ដែលកំ​ពុងត្រូវការការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត។

ក្រុមអ្នកវិនិយោគមកពីអាមេរិកនេះ ក៏បានបង្ហាញពីគោលបំណងចង់បណ្ដាក់ ទុនវិនិយោគលើផ្នែកសណ្ឋា គារលំដាប់ខ្ពស់ ការវិនិយោគលើវិស័យថាមពល ពិសេសថាមពលដែលមិនប៉ះពាល់ដល់បរិស្ថានដូចជា ថាម ពលព្រះអាទិត្យ និងយានជំនិះប្រើប្រាស់អ៉ីដ្រូហ្សែនជាដើម។

 

 

 

 

+8