លោកឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងសមាជិក តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េ ដែលប្រព្រឹត្តទៅនៅទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉នៅថ្ងៃទី២៦ខែវិច្ឆិកានេះ។
ក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េនេះត្រូវបានឯកភាពរួមគ្នាបង្កើតឡើងដោយសាធារណរដ្ឋកូរ៉េ និងប្រទេសក្នុងតំបន់ទន្លេមេគង្គ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាមក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ។
លើសពីនេះ នឹងទំនាក់ទំនងរវាងសារធារណរដ្ឋកូរ៉េ និងប្រទេសទាំងប្រាំ ក្នុងតំបន់ទន្លេមេគង្គនឹងបង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគបន្ថែមសម្រាប់សហគមន៍ធុរកិច្ចនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសុខុមាលភាពប្រជាជន។