លោកហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាល ទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុន TOP4 REATY CO..LTD និងសហការី បានចូលរួមអបរអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្តក្នុងថ្ងៃខួបកំណើត លោក ហ៊ុន ម៉ានី បុត្រាពៅរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នៅ២៧ វិច្ឆិកា ១៩៨២-២៧វិច្ឆិកា២០១៩នេះ។
លោកហេរ៉ូ សុជាតិ បានមានប្រសាសន៍បញ្ជាក់ថា« ខ្ញុំបាទនិងភរិយា ព្រមទាំងសហការីទាំងអស់ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមខ្ញុំបាទជាអគ្គនាយកក្រុមហ៊ុន TOP4 REATY CO..LTD និងសហការី សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំស័ព្ទសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បុត្រាបុត្រីជួបតែសេចក្ដីសុខ សុភមង្គល។
លោកហេរ៉ូ សុជាតិ បន្ថែមថា សូម ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅៗ ឈ្នះអស់មារសត្រូវជិតឆ្ងាយ ហើយសូម ឯកឧត្តម ទទួលបានជោគជ័យបន្ថែមទៀត ក្នុ្ងងបេសកកម្មបម្រើជាតិកម្ពុជា និងបន្តដឹកនាំយុវជនកម្ពុជាយើងឆ្ពោះទៅរកភាពជោគជ័យនិងល្បីឈ្មោះទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។