លោក ជុំ កោសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាក្នុងដំណាក់កាលនេះ គឺនិយាយអំពី «កំណែទម្រង់ »មិនមែននិយាយពីការស្តារឡើងវិញនៃប្រជាធិបតេយ្យនោះទេ។
លោកបានរំលឹកថា ដំណើររបស់កម្ពុជាគឺ ក្រោយថ្ងៃរំដោះពីរបបប៉ុលពតឆ្នាំ១៩៧៩ រដ្ឋាភិបាលបានគិតគូដំបូងគេបំផុត គឺការស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីគ្រោះទុរភិក្ស បន្ទាប់មកទើបឈានទៅគិតអំពីការផ្សះផ្សាបង្រួបបង្រួមជាតិនាំសន្តិភាពហើយនិងគិតអំពីប្រព័ន្ធនយោបាយជាតិ។
លោក ជុំ កុសល មានប្រសាសន៍ទៀតថា ការចាប់ផ្តើមចាក់ឬសប្រជាធិបតេយ្យនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ នីតិកាលទី១នៃរដ្ឋស ភារហូតមកដល់នីតិកាលទី៦នៃនេះគឺមាន រយ:ពេល៣០ ឆ្នាំមកហើយមានន័យថា ប្រជាធិបតេយ្យនៅកម្ពុជាបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា។
លើសពីនេះលោកថា”កម្ពុជាបានចូលស៊ុបក្នុងប្រអប់ប្រជាធិប តេយ្យពេញលេញនិងពេញលក្ខណ:ត្រឹមត្រូវតាមបែបប្រជាធិប តេយ្យសភានិយមពិភពលោកនិងតម្រូវតាមបែបកម្ពុជ។ច្នេះក្នុងដំណាក់កាលនេះកម្ពុជាគ្មានប្រធានបទ« ប្រជាធិបតេយ្យ» ត្រូវនិយាយទៀតទេ »។
ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីមើលឃើញថា បញ្ហាសំខាន់ចំពោះមុខដែលកម្ពុជាត្រូវធ្វើគឺ ការ« កែទម្រង់សុីជំរៅ » ដើម្បីធ្វើអោយកាន់តែប្រសើរឡើងថែមទៀតនូវចំណុចខ្វះខាត ចំណុចអសកម្មមួយចំនួនតែប៉ុណ្ណោះ ។
ចំណែកប្រជាពលរដ្ឋកម្ពុជាត្រូវការប្រព័ន្ធរដ្ឋបាលសង្គមមួយដែលស្អាតស្អំ ហើយបានចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកែទម្រង់តាមរយ: ការផ្តល់ព័ត៌មានពិតអំពីភាពអសកម្មនិងអំពើខុសឆ្គងរបស់មន្ត្រី ។
ឯមន្ត្រីខិលខូច មន្ត្រីដែលមិនបានបំពញតួនាទីបម្រើប្រជាពលរដ្ឋត្រឹមត្រូវដាច់ខាតត្រូវប្រឈមមុខ ចំពោះអភិក្រមទី៥របស់ប្រមុខរាជរដ្ឋាភិបាល ហើយនេះគឺជាប្រធានបទសំខាន់របស់កម្ពុជាដែលកំពុងតែសកម្មនាបច្ចុប្បន្នកាល ៕