ក្រុមហ៊ុន Estate Xchange (Cambodia) Plc បានចាប់ដៃជាមួយ គម្រោងខុនដូ Morgan EnMaison ជ្រោយចង្វារ ដើម្បីបង្កើតឱកាសជូនដល់អតិថិជនដែលចង់រស់នៅខុនដូបែបនដូបែបស៊ីវិល័យប្រកបដោយផាសុខភាព ដែលមានទីតាំងល្អជាប់មាត់ទន្លេអាចជាវក្នុងតម្លៃពិសេស គឺតម្លៃទាបជាងទីផ្សារ។
លោក រស់ សុវណ្ណថា អគ្គនាយក ក្រុមហ៊ុន Estate Xchange ក្នុងកម្មវិធីចុះកិច្ចព្រមព្រៀងជាមួយ Morganបានថ្លែងថា “ដោយសង្កេតឃើញវិស័យអចលនទ្រព្យកំពុងរីកដុះដាលនិងមានសក្ដានុពលយ៉ាងខ្លាំងក្នុងប្រទេសកម្អុជាក៏ដូចជា សកលលោកពិសេសការកើនឡើងអ្នកវិនិយោគក្រុមហ៊ុនវិនិយោគក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ក្រុមហ៊ុនទីភ្នាក់ងារ និងភ្នាក់ងារអចលនទ្រព្យ។
លោកបន្ថែមថា កត្តាទាំងនេះជំរុញឱ្យលោក អោម សេង បូរ៉ា និងសហស្ថាបនិកដ៏ទៃទៀតបានរួមគ្នាបង្កើតផ្សារអចលនទ្រព្យ Estate Xchangeនេះឡើង ដើម្បីជួយសម្រួលដល់បងប្អូនអ្នកវិនិយោគ ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ក្រុមហ៊ុនទីភ្នាក់ងារ និងភ្នាក់ងារអចលនទ្រព្យឱ្យមានឱកាសទិញលក់ ជួល អចលនទ្រព្យរបស់ខ្លួនបានលឿនតម្លៃល្អទីតាំងល្អចំណេញ ច្រើន និងស្របច្បាប់”។
ប្រធានក្រុមប្រឹក្សាភិបាល Estate Xchange លោក អោម សេងបូរ៉ា បានមានប្រសាសន៍ថា “យើងបង្កើត Estate Xchange នេះឡើង ដោយសារយើងចង់ឃើញកម្ពុជាយើង ក្លាយទៅជាប្រទេសអ្នកមានបានឆាប់រហ័ស ហើយការដែលចង់ ឱ្យកម្ពុជា ក្លាយទៅជាប្រទេសអ្នកមានបានឆាប់រហ័សគឺយើងចង់ឃើញនូវអគារស្អាតៗ អគារខ្ពស់ៗ ហើយប្រជាជនកម្ពុជារបស់យើងបានរស់នៅក្នុងអគារដ៏ស្អាត ដ៏ទំនើប ហើយបង្ហាញពីការលូតលាស់ ការរីកចម្រើនទាំងការរស់នៅប្រកបទៅដោយគុណភាពក្នុងចំណោមប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក”។
លោកបានបន្ថែមថា អគារស្នាក់នៅក្បែរមាត់ទឹកនេះសាងសង់លើផ្ទៃដី ២,៤ហិកតា (២៤,០០០ម៉ែត្រក្រឡា)មាន ៥អគារផ្គុំជារាងជាក្ដោងទូក កម្ពស់ ២២០ម៉ែត្រ (៥២ជាន់ដល់៧០ជាន់)ក្នុងនោះ Estate Xchange បានទទួលផ្ដាច់មុខ ៥ជាន់ (ជាន់ទី៩,១៩, ៣៣,២៤ និងជាន់ទី៣៩)ដោយលក់នៅក្នុងតម្លៃពិសេស តម្លៃល្អ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនក្នុងតំបន់។
Estate Xchange គឺជាផ្សារជួញដូរអចលនទ្រព្យល្ៗតម្លៃក្រោមទីផ្សារ ដែលសហការយ៉ាងជិតស្និទ្ធជាមួយម្ចាស់អចលនទ្រព្យ ធនាគារក្រុមហ៊ុនវិនិយោគអ្នកវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ សាលាអចលនទ្រព្យ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ។
ក្រុមហ៊ុនស្ថាបត្យកម្មក្រុមហ៊ុនសាងសង់ក្រុមហ៊ុនភ្នាក់ងារអចល នទ្រព្យ ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុនច្បាប់និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើតប្រាក់ចំណូលបានលឿនសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរីកចម្រើននិងកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។