លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងបើកវេទិកាធុរកិច្ចស្ដីពីនិន្នាការនិងការយល់ដឹងអំពីធុរកិច្ចកម្ពុជា ឆ្នាំ២០២០ នៅថ្ងៃសុក្រទី៦ ខែធ្នូ ឆ្នាំ២០១៩ ។
លោកឧកញ៉ាបានចូលរួមថ្លែងសុន្ទរកថា បើកវេទិកាធុរកិច្ចស្ដីពីនិន្នាការ និង ការយល់ដឹងអំពីធុរកិច្ចកម្ពុជា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ។
វេទិកានេះ ត្រូវបានសហការរៀបចំឡើង ដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងគោលបំណងចែករំលែកការយល់ដឹង និង និន្នាការធុរកិច្ចកម្ពុជា ឆ្នាំ២០២០ ដោយផ្ដោតជាពិសេសលើប្រធានបទស្ដីពីធុរកិច្ចតាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើធុរកិច្ច ។
លើសពីនេះ វេទិការមានតួនាទីដ៏សំខាន់ក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច និងជួយដល់សហគ្រាសធុនតូចនិងមធ្យមផ្សារភ្ជាប់នឹងខ្សែសង្វាក់តម្លៃពិភពលោក ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទៅជាសេដ្ឋកិច្ចឌីជីថលត្រឹម ឆ្នាំ២ ០២៣។
ក្នុងវេទិកានេះដែរ មានការធ្វើបទបង្ហាញផ្ដល់ព័ត៌មានមូលដ្ឋានពាក់ព័ន្ធនឹងប្រធានបទខាងលើពីវាគ្មិនសំខាន់ៗ“បច្ចុប្បន្នភាព ឌីជីថលនៅកម្ពុជា” ដោយលោក Ian Watson នាយកប្រតិ បត្តិធុរកិច្ចឌីជីថលរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប“។
កម្ពុជា ឆ្នាំ២០២០” “ទិដ្ឋភាពទូទៅអំពីធុរកិច្ច និងសេដ្ឋកិច្ចកម្ពុជា” “ទីផ្សារពលកម្ម” និង “និន្នាការសំណង” ដោយលោកស្រី Elaine Ng ស្ថាបនិក និងជាប្រធានអ្នកប្រឹក្សាគ្រប់គ្រង ធនធន។