ភ្នំពេញ៖ យោងតាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ បានឲ្យដឹងថា ចំណូលដែលសប្បុរសជនចូលរួម ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត រហូតព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ មានចំនួន 70,191,994ដុល្លារ និងប្រាក់រៀលចំនួន32,110000រៀល។ បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងនោះ ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ។
សម្តេចបានសរសេររៀបរាប់ឲ្យដឹងតាមរយៈ Facebook ផ្លូវការរបស់សម្តេចដោយបញ្ជាក់ថា «សូមជម្រាប ជូនបងប្អូនជនរួមជាតិ ជាទីគោរព ស្រឡាញ់ ថាចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត រហូតព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះ មានចំនួន 70,191,994 ដុល្លារ និងប្រាក់រៀលចំនួន 32,110000រៀល។ បើគិតទាំងថវិការ៣០លានដុល្លារ របស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ ដែលធ្វើឱ្យយើងមានលទ្ធភាពរៀបចំមន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។
ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ ៕