ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកបានសម្រេចដាក់ក្នុងបញ្ជីខ្មៅ កាលពីថ្ងៃសុក្រ ទី០៦ ខែធ្នូនេះ នូវមេដឹកនាំយោធា របស់ប្រទេសអ៊ីរ៉ាក់ចំនួន៣នាក់ ពីបទទទួល ការគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងបានសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ។
ការដាក់មេដឹកនាំយោធាអ៊ីរ៉ាក់ទាំង៣នាក់ក្នុងបញ្ជីខ្មៅរបស់អាមេរិក គឺមានគោលដៅទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់ ដែលមេដឹកនាំអាមេរិកបានចោទប្រកាន់មេដឹកនាំយោធាទាំង៣នាក់នេះ ពីបទស្ថិតក្រោមឥទ្ធិពលអ៊ីរ៉ង់ និងរុញច្រានអោយមានអំពើហិង្សាលើក្រុមបាតុករ ។
មេដឹកនាំយោធាអ៊ីរ៉ាក់ទាំង៣នាក់នោះ គឺលោក Qais al-Khazali លោក Asaib Ahl al-Haq និងលោក Laith la-Khazali ដែលជាមេបញ្ជាការ កងកម្លាំងទាហានប៉ារ៉ាអ៊ីរ៉ាក់ និងជាកងកម្លាំងគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ៕