ក្រុមហ៊ុនស៊ី អេស ភី (CSP Window) ដែលបានបើកដំណើរការអាជីវកម្មអស់រយៈពេល៨ឆ្នាំមកហើយនោះបាននិងកំពុងផ្តល់សេវាផ្គត់ផ្គង់ និងដំឡើងទ្វារបង្អួចចំនួនពីរប្រភេទដែលកំពុងពេញនិយមខ្លាំងនៅទីផ្សារអន្តរជាតិ និងជាពិសេស គឺទីផ្សារកម្ពុជា។
តំណាងក្រុមហ៊ុនខាងលើបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនមានការផ្គត់ផ្គង់គ្រោងទ្វារបង្អួចអាលុយមីញ៉ូមដោយប្រើប្រាស់ប្រព័ន្ធទំនើប ស្របតាមស្តង់ដារអឺរ៉ុបហើយក្រុមហ៊ុនក៏មានការផ្គត់ផ្គង់ប្រព័ន្ធគ្រោងទ្វារបង្អួច យូ ភីវីស៊ី (u-PVC) ដែលជាផលិតផលនាំចូលពីប្រទេសអាល្លឺម៉ង់។
តាមការបញ្ជាក់របស់ក្រុមហ៊ុនក៏បានអះអាងបន្ថែមទៀតថា រាល់ផលិតផលទាំងអស់របស់ CSP Window គឺសុទ្ធសឹងតែមានគុណភាពខ្ពស់ហើយក្រុមហ៊ុនក៏មានការធានា ១០០ភាគរយដល់អតិថិជនទៅលើបញ្ហាជ្រាបទឹកបញ្ហាសំលេងនិងសុវត្ថិភាពទ្វារបង្អួចផងដែរ។
ជាងនេះទៅទៀត ក្រុមហ៊ុនក៏នឹងផ្តល់ការរចនាម៉ូតទ្វារបង្អួចដែលនឹងលើកឡើងនូវភាពស៊ីវិល័យបន្ថែមមួយកម្រិតទៀតជូនដល់គេហដ្ឋាននិងអគាររបស់អតិថិជន ដែលនេះគឺជាលក្ខណៈពិសេសខុសប្លែកពីការរចនាម៉ូតទ្វារបង្អួចដទៃទៀតក្នុងទីផ្សារ។
មួយវិញទៀត ក្រុមហ៊ុនក៏មានក្រុមជាងជំនាញពិសេសមកពីក្រៅប្រទេស និងក្រុមជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីរោងចក្រនៃដៃគូផ្សេងៗទៀត ដើម្បីធានាការផ្កត់ផ្គង់ និងដំឡើងប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់។
ក្រៅពីមានការនាំចូលផលិតផលទ្វារបង្អួចទាំងពីរប្រភេទខាងលើ ក្រុមហ៊ុន CSP Window ក៏បាននិងកំពុងផ្តល់សេវាដំឡើងកញ្ចក់នៅតាមអគារទំនើបៗផងដែរ។ ដោយសារគុណប្រយោជន៍ខាងលើបានធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន CSP Window ទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងនៅទីផ្សារកម្ពុជា ជាពិសេសសម្រាប់ការដាក់នៅតាមគេហដ្ឋាន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស៊ី អេស ភី គឺជាក្រុមហ៊ុនក្នុងស្រុកដែលមានអាយុកាលជាង ៨ ឆ្នាំមកហើយនៅក្នុងទីផ្សារកម្ពុជាហើយក្រុមហ៊ុននឹងបន្តពង្រីកការផ្គត់ផ្គង់បន្ថែមទៀតនាពេលខាងមុខ។សម្រាប់ព័ត៌មានលម្អិតអំពីផលិតផលខាងលើសូមធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនតាមរយៈ លេខទូរសព្ទ +(855) 88 889 7972/ +855 78 642 358 ។