ប្រព័ន្ធផ្សព្វផ្សាយ CNN បានផ្សព្វផ្សាយថា ក្រុមហ៊ុនអចលនទ្រព្យ St. John Properties នៅរដ្ឋ ម៉ារីលែន (Maryland)សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់រង្វាន់ចំនួន១០ លានដុល្លារដល់បុគ្គលិកគ្រប់ផ្នែករបស់ខ្លួនក្នុងពិធីជប់លៀងនៃថ្ងៃសម្រាកនៅពេលខាងមុខនេះ ។
អ្នកស្រី ស្តេហ្វិននី រីដវ៉េ (Stephanie Ridgway) ជំនួយការផ្នែកគម្រោងរបស់ក្រុមហ៊ុន St. John Properties បាននិយាយថា ការផ្តល់ប្រាក់រង្វាន់យ៉ាងច្រើនសម្បើមដល់បុគ្គលិកគឺក្រុមហ៊ុនមានបំណងធ្វើអោយបុគ្គលិកភ្ញាក់ផ្អើលនិងរំភើបចិត្ត ខណៈដែលពួកគេនឹងមានប្រាក់សម្រាប់ចាយវាយគ្រប់គ្រាន់នៅថ្ងៃសម្រាកដំណាច់ឆ្នាំ២០១៩នេះ ។
អ្នកស្រី ស្តេហ្វិននី រីដវ៉េ បានបន្តថា ក្រុមហ៊ុនអចលនទ្រព្យ St. John Properties មានបុគ្គលិកសរុបចំនួន១៩៨នាក់ហើយម្នាក់ៗអាចនឹងទទួលបានប្រាក់រង្វាន់គួរឱ្យភ្ញាក់ផ្អើលជាមធ្យម ៥ ម៉ឺនដុល្លារ ដែលរង្វាន់ធំមានទឹកប្រាក់រហូតដល់២៧ម៉ឺនដុល្លារ ៕