ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្លូវល្បឿនលឿនកម្ពុជា CAMBODIA EXPRESS WAY មកដល់ហើយ

ផ្លូវល្បឿនលឿនកម្ពុជា CAMBODIA EXPRESS WAY

ចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញមកល្បឿននៃការកសាងប្រទេសជាតិក៏កាន់តែដើរលឿនទៅមុខ។ ក្នុងមួយរយៈពេលដ៏ខ្លីចុងក្រោយនេះ គឺកម្ពុជាបានសាងសង់ហេដ្ធារចនាសម្ព័ន្ឋជាច្រើនមានផ្លូវ ថ្នល់តូចធំ និងស្ពានកាត់ទន្លេ និងស្ពានអាកាសជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មតូចធំនៅពាសពេញប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះដែរ ចំពោះការសាងសង់ “ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ” គឺកំពុងដំណើរការយ៉ោងសកម្ម ដែលមកទល់ខែធ្នូ ២០១៩ នេះគឺសម្រេចបានជាង ៧% ហើយ ដែលគ្រោងសាង សង់អោយរួចជាស្ថាពរនៅឆ្នាំ ២០២២ មុនប្រារព្ឋបើកកីឡាស៊ីហ្គេម (Sea Games) ជាប្រវត្តិសាស្រ្តនៅកម្ពុជាក្នុងឆ្នាំ២០២ ៣។

ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) នេះគឺនឹងជួយពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿន លឿនអាចបម្រើសេវាកម្មដឹកជញ្ជូនបានល្អលឿនរហ័សទាន់ពេលនិងចំណេញពេលវេលាដឹកជញ្ជូនជាងផ្លូវធម្មតាដែលជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់បម្រើអោយវិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ក្នុងកម្រិតអន្តរជាតិផងដែរ។

ការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា (Expressway) គឺស្របទៅនឹងសមាហរណកម្មក្នុងតំបន់ទាំងក្នុងអាស៊ាន និងមហា អនុតំបន់ទន្លេមេគង្គ នឹងពិភពលោកទាំងមូល ដែលនឹងជួយត ភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត។

លើសពីនេះ ជាការលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យ សមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្មព្រមទាំង ជួយបង្កើននូវតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជ ធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ាដ៏សំខាន់ឆ្ពោះទៅកាន់ពិភពលោកទៀតផង។

ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី នឹងកាន់តែរីក ចម្រើនលឿនទៅមុខ ដែលផ្តល់នូវផលប្រយោជន៍កាន់តែច្រើនឡើងដល់បងប្អូនប្រជាពលរដ្ធនៅទូទាំងប្រទេស៕