វិទ្យាស្ថានស៊ីអ៊ីអូ និងគណៈកម្មការប្រឡងមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈគ្រប់គ្រងវិទ្យស្ថាន ស៊ីអ៊ីអូ បានរៀបចំការប្រឡងតេស្តជ្រើសរើស បេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី៥ ឆ្នាំទី១នៅថ្ងៃអង្គារ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះ ដែលមានបេក្ខជនសរុបចំនួន១៥៥នាក់ក្នុងនោះមានស្រីចំនួន៩០ នាក់។
ដំណើរការប្រឡងបានប្រព្រឹត្តទៅយ៉ាងរលូននៅវិទ្យាស្ថានស៊ីអ៊ីអូ ចាប់ពីម៉ោង ១:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០នាទីរសៀល ដោយផ្ដោតសំខាន់លើ៣មុខវិជ្ជារួមមាន គណិតវិទ្យា អក្សរសាស្រ្តខ្មែរ និងភាសាអង់គ្លេស ក្នុងគោលបំណងធ្វើតេស្តសមត្ថភាពនិស្សិតស្របតាមលក្ខខណ្ឌផ្លូវច្បាប់របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
យោងតាមកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅវិទ្យាស្ថានស៊ីអ៊ីអូបង្ហាញថា ការសិក្សាក្នុងឆ្នាំទី១និស្សិតនឹងទទួលបានការហ្វឹកហ្វឺនដូចជាទាហាន ដើម្បីដុសខាត់ផ្នត់គំនិតត្រូវ អត្តចរិតត្រូវ របៀបធ្វើសកម្មភាពត្រូវ តាមរយៈកម្មវិធីបន្លាស់ប្រែជីវិតនិងសិក្សាជំនាញឯកទេស។
ស្របតាមច្បាប់ ២០/៨០ គឺការអនុវត្តការងារជាក់ស្ដែងជាមួយ ម្ចាស់អាជីវកម្ម អ្នកដឹកនាំនិងអ្នកអាជីពជាន់ខ្ពស់នៅតាមទីតាំងសហគ្រាសក្រុមហ៊ុនឱ្យបាន៨០%។ ចំណែក២០%ទៀតគឺផ្តោតលើការសិក្សាទ្រឹស្ដីនិងការចុះកម្មសិក្សារយៈពេលខ្លីដោយអនុលោមតាមក្របខ័ណ្ឌគុណវឌ្ឍន៍ជាតិដែលទទួលស្គាល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
វិទ្យាស្ថានស៊ីអ៊ីអូ គឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ផ្ដោតលើលក្ខណៈពិសេសទាំង៧គឺ ១. បង្វឹកឱ្យក្លាយជាបុគ្គលិកពូកែ អ្នកដឹកនាំពូកែ អ្នករកស៊ីពូកែ និងក្លាយជាអ្នកមាននៅថ្ងៃអនាគត ២. ជំនាញបម្លាស់ប្រែជីវិត ។
ក្រៅពីនេះមាន ទី៣ ជំនាញភាសាអង់គ្លេស កុំព្យូទ័រ និងភាសាចិនរយៈពេល៤ឆ្នាំពេញ ៤. ជំនាញប្រាស្រ័យទាក់ទង និងនិយាយជាសាធារណៈ ៥. រកឃើញទេព្យកោសល្យជោគជ័យពីកំណើតតាមបច្ចេកវិទ្យា Brain Scan ៦. ធានាការងារធ្វើបន្ទាប់ពីចប់ការសិក្សា ប្រាក់ខែយ៉ាងតិច 350$ឡើងទៅ៧.ប្រកួតប្រជែងផែនការអាជីវកម្មដើម្បីទទួលបានការវិនិយោគពី CEO Master Club Investment Plc៕
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងវិទ្យាស្ថានស៊ីអ៊ីអូ សូមទាក់ទងទូរស័ព្ទលេខ
096 900 2209 / 086 548 226 / 015 578 442