ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាវាទេសចណ៍បរទេសមួយគ្រឿង ដឹកភ្ញៀវទេសចរ៣៨សញ្ជាតិប្រមាណ ៣.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

 ព្រះសីហនុ៖ នាវាទេសចណ៍បរទេសមួយគ្រឿង បានដឹកភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ប្រមាណ ៣.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅព្រះរាជា ណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។

នេះយោងតាមការផ្សព្វផ្សាយ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ។

នាវាទេសចរណ៍ WESTER DAM មានសញ្ជាតិ NATHERLAND មានបណ្តោយប្រវែង ២៨៥.២២ម៉ែត្រ ទទឹង ៣២.២៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសី ហនុ នៅវេលាម៉ោង៥ និង ២៧នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ២០យប់ថ្ងៃដដែល ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា WESTER DAM មានចំនួនប្រមាណ ៣.០០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ២.០៤២នាក់ ស្រី ១.០៧៦នាក់ មាន ៥១សញ្ជាតិ និងមាននាវិកចំនួន ៧៩០នាក់ ស្រី ១៣៩នាក់ និងមាន ៣៨សញ្ជាតិ ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា WESTER DAM បានធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ រមណីយដ្ឋាននានាក្នុងក្រុងព្រះសី ហនុ ទីប្រជុំជនផ្សារ តំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ តំបន់នេសាទ (ទំនប់រលក) ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ នាវាទេសចរណ៍បរទេស បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាបន្តបន្ទាប់ ដោយសារពេលនេះជារដូវប្រាំង បានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តតាមផ្លូវសមុទ្រមានសុវត្ថិភាព និងផាសុកភាព ៕