គំរោងខុនដូ NEW ORIENTAL INTERNATIONAL MANSION របស់មហាយក្សត្រូវបានសម្ភោធនិងបានបើកលក់ជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយកាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៩នេះ ជាមួយនិងទុនវិនិយោគប្រមាណ ៣០ លានដុល្លារអាមេរិក។
យោងតាម លោក Jerry តំណាងម្ចាស់គម្រោងខុនដូ NEW ORIENTAL INTERNATIONAL MANSION បានឲ្យដឹងថា ហេតុផលដែលក្រុមហ៊ុនលោកជ្រើសរើសប្រទេសកម្ពុជា ដោយសារតែកម្ពុជាស្ថិតនៅក្នុងប៉ែកអាស៊ី កំពុងតែមានការរីកចម្រើន ទើបក្រុមហ៊ុនសម្រេចចិត្តវិនិយោគវិស័យខុនដូតែម្តង ហើយនេះជាគម្រោងទី៤ ហើយ ដែលគម្រោងទី១ ស្ថិតនៅផ្លូវ ១១០ ស្ថិតនៅជិតផ្សារអូឬស្សី គម្រោងទី២ ស្ថិតនៅផ្លូវ ២២៨ និងគម្រោងទី៣ ស្ថិតនៅផ្លូវ ៣០២ រាជធានីភ្នំពេញ។
លោកបានបន្ថែមទៀត« វិស័យខុនដូពេលមានការប្រកួតប្រកួតប្រជែង ទើបមានការរីកចម្រើនហើយខុនដូ NEW ORIENTAL INTERNATIONAL MANSION របស់លោកនៅពេលនេះ មានចំណុចពិសេស គឺមានអាងហែលទឹក sky Bar ក្នុងបន្ទប់និមួយៗ មានលក្ខណៈពិសេសជាងគេ ហើយទាំងការស្នាក់នៅរឹតតែល្អប្លែងថែមទៀត ដែលអតិថិជនអាចរស់នៅបានស្របពេលដែលកម្ពុជាមានការរីកចម្រើនលើវិស័យខុនដូនេះតែម្តង»។
សម្រាប់ លោក ហេរូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកជា អគ្គនាយកក្រុមហ៊ុន TOP4 REALTY បានថ្លែងថា ក្នុងនាមអ្នកវិនិយោគ សូមអរគុណដល់មហាមិត្តចិន ដែលបានចាប់ដៃគួរ និងសហការក្រុមហ៊ុនលោក ដើម្បីជាដៃគួរលក់គម្រោងហើយលោកនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជំរុញការលក់នេះឲ្យបានជោគជ័យលើទីផ្សារកម្ពុជាយើង ដូច្នោះ សូមឲ្យបងប្អូនយើងឆាប់ឡើងជាវខុនដូនិងការវិនិយោគជាមួយគ្នា ដើម្បីទទួលបានប្រាក់ចំណេញ។
លោកបានថ្លែងទៀតថា« ក្នុងឱកាសពិសេសនេះ ក្រុមហ៊ុនមានការបញ្ចុះតម្លៃរហូតដល់10% ហើយនិងមានការផ្តល់ជូនជាការដូពិសេសៗជាច្រើនទៀត។ ដូច្នោះតម្លៃខុនដូនេះ មានតម្លៃមួយធូរថ្លៃនិងមានគ្រប់រស់ជាតិមានកម្ពស់ ១៤ជាន់ ដែលនេះជាឱកាសមួយសម្រាប់អតិថិជនជម្រុះជាតិសាសន៍មកទទួលនូវភាពស៊ីវិល័យនូវគម្រោងខុនដូនេះតែម្តង»។
លោកបានបន្ថែមថា បន្តិទៀតនេះ វិស័យខុនដូនៅកម្ពុជា នឹងមានភាពល្អប្រសើរ ហើយតម្រូវការរបស់អ្នករស់នៅនឹងមានតម្រូវការច្រើនផងដែរមិនថាបរទេសឬជនជាតិខ្មែរនោះទេ។
យោងតំណាងខុនដូមកពីប្រទេសចិនលើកឡើងថា មូលហេតុក្រុមហ៊ុនចិនសហការ និងក្រុមហ៊ុន TOP4 REALTY ដោយសារតែក្រុមហ៊ុននេះ មានធនធានមនុស្សគ្រប់គ្រាន់ និងមានជំនាញផ្នែកលក់ ដែលសង្ឃឹមថា នឹងទទួលបានជោគជ័យលើទីផ្សារកម្ពុជា ទាំងភ្ញៀវជាតិនិងអន្តរជាតិផងដែរ។