ក្រុមបាតុករអាវកាក់លឿងរបស់ប្រទេសបារាំង បានគម្រាមដកសាច់ប្រាក់រួមគ្នាក្នុងពេលតែមួយចេញពីធនាគារនានានៅទូទាំងប្រទេស ដើម្បីរុញច្រានអោយកើតចេញជាវិបត្តិខ្វះសាច់ប្រាក់នៅក្នុងធនាគារ ។
ក្រុមបាតុករអាវកាក់លឿង បានអោយដឹងថា មធ្យោបាយនេះគឺធ្វើអោយប្រព័ន្ធហិរញ្ញវត្ថុនៅបារាំងចុះខ្សោយ ហើយរដ្ឋាភិបាលក៏នឹងចុះខ្សោយក្នុងពេលដំណាលគ្នា ដែលជាវិធីសាស្ត្របង្ខំអោយរដ្ឋាភិបាលសម្រេចយកកំណែទម្រង់ច្បាប់ការងារតាមការទាមទាររបស់ក្រុមបាតុករ ។
សូមបញ្ជាក់ជូនថា ក្រុមបាតុករអាវកាក់លឿងនៅបារាំង បានចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ចាប់តាំងពីចុងឆ្នាំ២០១៨កន្លងទៅរហូតដល់ដើមឆ្នាំ២០១៩នេះ ដែលនៅតែបន្តនៅឡើយ និងមិនមានសញ្ញាដែលត្រូវបញ្ចប់នោះទេ ។
ចំណែកប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បាននិយាយថា រដ្ឋាភិបាលមិនមានមធ្យោបាយបញ្ចប់ក្បួនបាតុកម្មរបស់ក្រុមបាតុករអាវកាក់លឿងបានទេ ក្រៅតែពីការវាយប្រហារបង្ក្រាប ៕