ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចំនួនមនុស្សស្លាប់កើនឡើងដល់៩នាក់ដោយជម្ងឺរលាកផ្លូវដង្ហើមប្រភេទថ្មី

មន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃចន្ទ ទី២២ ខែមករានេះថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៦នាក់ហើយដោយសារវីរុសជម្ងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Coronavirus  ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។

ក្រោយពីសម្លាប់មនុស្ស៦នាក់នៅចិន វីរុសប្រភេទថ្មីនេះ ក៏បានឆ្លងរាលដាលទៅ ដល់៤ប្រទេសហើយដែរនៅពេលបច្ចុប្បន្ននេះ គឺមានប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចុងក្រោយគេ ដែលត្រូវបានប្រកាសពីវត្តមានវីរុសនេះកាលពីថ្ងៃអង្គារ ទី២១ ខែមករានេះ ។

នៅប្រទេសចិន វីរុសជម្ងឺរលាកផ្លូវដង្ហើមថ្មីប្រភេទ Coronavirus នេះ បានឆ្លងរាល់ ដាលដល់មនុស្សប្រមាណជាង៣០០នាក់ ហើយវីរុសប្រភេទថ្មីនេះអាចនឹងឆ្លង រាល ដាលកាន់តែខ្លាំងនៅរដូវចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ។

នៅថ្ងៃពុធ ទី២២ ខែមករាដដែលនេះ ក្រសួងសុខាភិបាលចិន នឹងជួបប្រជុំជាមួយអង្គការសុខភាពពិភពលោក WHO ដើម្បីពិចារណាថាតើគួរប្រកាសអាសន្នជាលក្ខណៈអន្តរជាតិឫអត់ ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃវីរុសជម្ងឺរលាកផ្លូវដង្ហើមថ្មីប្រភេទ Coronavirus នេះ ៕