ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ពោធសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី  ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធ ផលនានា នៅក្នុងវត្តមាគ៌ាបរិយត្តិធម៌ ហៅវត្តក្បាលដំរី» ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សម្តេចប្រធានរដ្ឋសភាមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន ក្នុងនោះមាន វត្តអារាម សាលារៀន មន្ទីរពេទ្យ និងអាគារសំខាន់ៗរបស់រដ្ឋ ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងអស់នៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អ្វីៗត្រូវបាន ស្តារ កសាង និងអភិវឌ្ឍន៍ឡើងវិញ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដូចអ្វីដែលយើងទាំង អស់គ្នាបានឃើញស្រាប់។

ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួមមាន វត្ត អារាម សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត សំណង់អគារធំៗ ជាពិសេសស្ពានឆ្លងកាត់ទន្លេមេគង្គ និងទន្លេសាបជាច្រើន ព្រមទាំង ផ្លូវល្បឿនលឿន ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំង ប្រទេស និងក្នុងតំបន់។ល។ ដោយឡែក នៅក្នុងខេត្តត្បូងឃ្មុំនេះវិញ មានសមិទ្ធផលជាច្រើន ត្រូវបាន កសាង និងកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ មានភាពរីកចម្រើនគួរឱ្យស្ងប់ស្ងែង រួមទាំងសមិទ្ធផលនានានៅ ក្នុងវត្តក្បាលដំរីនេះផងដែរ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា សមិទ្ធផលក្នុងវត្ត ក្បាលដំរី ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះដែលមានដូចជា ព្រះវិហារ ក្លោងទ្វារ និងរបងវត្ត ជាដើម បានចំណាយទឹកប្រាក់ក្នុងការសាងសង់អស់ជាង ១៦ម៉ឺនដុល្លារអាមរិក ដែលជាការរួចំណែក របស់សម្តេចប្រធានរដ្ឋសភា និង លោកជំទាវ ព្រមទាំងសប្បុរសជននានា៕