សៀមរាប៖ពិធីរកត្រីរួមគ្នានៅបឹងបុរាណទៅតាមទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែមករា ចុងសប្តាហ៍នេះ។
ពិធីរកត្រីរួមគា្នក្នុងបឹងអភិរក្ស តែងតែធ្វើជារៀងរាល់ឆ្នាំមិនខាន ដើម្បីចាប់ត្រីមកទុកសម្រាប់ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា។ ពិធីនេះសម្រាប់តែអ្នកភូមិបង្កោងប៉ុណ្ណោះ សម្រាប់អ្នកភូមិផ្សេងមិនត្រូវបានអនុញ្ញាតឱ្យចុះចាប់នោះទេ៕