ពឹងផ្អែកលើនគរបាលជាតិកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវ សន្តិសុខសាធារណៈ និងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយសុវត្ថិភាពនៅប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ផ្ទាល់ពីថ្នាក់ដឹកនាំកម្ពុជានិងចិន និងការយកចិត្តទុកដាក់និងការណែនាំដោយផ្ទាល់ពីថ្នាក់ជាន់ខ្ពស់នៃភ្នាក់ងារអនុវត្តច្បាប់រវាងកម្ពុជានិងចិន។
ឈរលើមូលដ្ឋានគោរពគ្នានូវអធិបតេយ្យភាពតុលាការ និងច្បាប់ បទបញ្ញាទាំងស្រុង បុគ្គលិកភាគីចិននៃការិយាល័យសម្របសម្រួលសម្រាប់ កិច្ច សហប្រតិបត្តិការ អនុវត្តច្បាប់រវាងកម្ពុជានិងចិន ដែលបានចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែសីហា បានពឹងផ្អែកលើភ្នាក់ងារអនុវត្តច្បាប់កម្ពុជានិងចិន ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹងជាមួយនគរបាលជាតិកម្ពុជា ខិតខំប្រឹងប្រែងកម្ចាត់ និងប្រើប្រាស់វិធីសាស្រ្តគ្រប់ប្រភេទ បន្តប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដ៏លេចធ្លោ ដូចជាការឆរបោកតាមប្រពន្ធ័ទូរគមនាគមន៍ ការលេងល្បែងភ្នាល់អនឡាញ បទល្មើសពាក់ព័ន្ធនឹងសង្គមខ្មៅងងឹត ការចាប់ជំរិតទារប្រាក់ -ល-។
ដើម្បីជំរុញជាបន្តបន្ទាប់និងទទួលបានលទ្ធផលដ៏ល្អប្រសើរ។ រហូតមកដល់បច្ចុប្បន្ននេះការិយាល័យនេះ បានសម្របសម្រួល ស៊ើបអង្កេតនិងបង្រ្កាបករណីឧក្រិដ្ឋកម្មឆ្លងដែនប្រភេទផ្សេងៗ ជាង៥០ ហើយបានចាប់មុខសញ្ញាជាង៦៤០នាក់នៅប្រទេសកម្ពុជា និងបានធ្វើមាតុភូមិនិវត្តន៍មុខសញ្ញានិងអប់រំឱ្យត្រឡប់ទៅប្រទេសចិនវិញ ជាង៤២០នាក់។
ជាពិសេស ក្រោមការសម្របសម្រួលរួមពីការិយាល័យ និងមន្រ្តីទំនាក់ទំនងកិច្ចការនគរបាលចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នគរបាលកម្ពុជាបានជួយដល់ក្រុមការងារជំនាញដែលបានមកពីក្រុងឆុងឈីងនៃប្រទេសចិន ក្នុងការចុះ បង្ក្រាប ករណីចាប់ជំរិតនិងឃាត់ខ្លួន ជនសង្ស័យជាង២០នាក់ នៅក្រុងព្រះសីហនុ ដោយជោគជ័យ ហើយក្នុងពេលតែមួយ ជនសង្ស័យពាក់ព័ន្ធជាច្រើននាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន មុនបុណ្យចូលឆ្នាំប្រពៃណីចិន ២០២០។
កាលពីដើមខែសីហាឆ្នាំមុន លោក លីវ ជីងរ៉ុង ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈចិន បានដឹកនាំគណៈប្រតិភូមកប្រទេសកម្ពុជា បានជួបពិភាក្សាជាមួយមន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់របស់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយប្រទេសកម្ពុជា និងពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ពាក់ព័ន្ធនឹងកិច្ចការដែលទ្វេភាគីយកចិត្តទុកដាក់។
ទីបំផុត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តបិទល្បែងតាមប្រព័ន្ធអនឡាញ ហើយបានឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយប្រទេសចិន និងរួមគ្នាបង្ក្រាបករណីពាក់ព័ន្ធនឹងជនជាតិចិន។
ចាប់តាំងពីសារាចរណ៍បិទល្បែងអនឡាញ ត្រូវបានចេញផ្សាយជាសាធារណៈ ភ្នាក់ងារអនុវត្តច្បាប់កម្ពុជា-ចិនទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ជាងកាលពីមុនក្នុងការបង្ក្រាបបទល្មើសល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ។
ក្រៅពីនេះ ការិយាល័យសម្របសម្រួលបានបង្កើតនូវយន្តការបង្រ្កាបករណីចាប់ជំរិតទារប្រាក់យ៉ាងឆាប់រហ័សជាមួយ នគរបាលជាតិកម្ពុជា និងក្រុមហ៊ុនសន្តិសុខចិនប្រចាំនៅកម្ពុជា ដើម្បីជូនដំណឹងស្តីពីករណីចាប់ជំរិតទារប្រាក់ដែលបានប្តឹងពីសាធារណជនជូនអង្គភាពសមត្ថកិច្ចពាក់ព័ន្ធទាន់ពេលវេលា និងបង្រ្កាបដោយមានប្រសិទ្ធភាពខ្ពស់។
រហូតមកដល់ពេលនេះ ការិយាល័យបានជួយសង្គ្រោះជនជាតិចិនចំនួន១៥នាក់ ដែលត្រួវបានចាប់ជំរិតទារប្រាក់ ។ ជាពិសេស ចាប់តាំងពីដើមខែមករាឆ្នាំ ២០២០ ប្រទេសកម្ពុជានិងចិន បានបង្ក្រាបយ៉ាងខ្លាំងចំពោះក្រុមឧក្រិដ្ឋជនចាប់ជំរិតជនជាតិចិនខុសច្បាប់ នៅក្រុងព្រះសីហនុ ដើម្បីផ្លាស់ប្តូរស្ថានភាពចាប់ជំរិតពលរដ្ឋចិននៅប្រទេសកម្ពុជា ដែលទទួលបានកោតសរសើរជាឯកច្ឆន្ទពីសហគ្រាសនិងក្រុមហ៊ុនចិនជនជាតិចិននៅប្រទេសកម្ពុជា មតិសាធារណៈ និងសមភាគីអនុវត្តច្បាប់កម្ពុជា។
ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពនិងច្បាប់គ្នាទៅវិញទៅមក ក្នុងស្មារតីទទួលខុសត្រូវ ការិយាល័យសម្របសម្រួលនឹង បន្តជំរុញនូវកិច្ចការផ្សេងៗ ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអនុវត្តច្បាប់ បង្ក្រាបអំពើខុសច្បាប់និងការពារភាពស្របច្បាប់។ ជាងនេះទៅទៀត ការិយាល័យសម្របសម្រួលនឹង ប្រកាន់ខ្ជាប់នូវគំនិត“សុវត្ថិភាពជំរុញការរីកចំរើន” ខិតខំប្រឹងប្រែងបង្កើតនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិនជាច្រើនទៀត ក្នុងគោលបំណងបង្កើតនូវបរិយាកាសប្រកបដោយភាពសុខដុមនិងការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម សម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរនិងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែមានសន្តិសុខនិងសុវត្ថិភាព៕