ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោថា ពុំមានពលរដ្ឋខ្មែរណាម្នាក់មានឆ្លងមេរោគកូរ៉ូណាទេ

នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រាបជូនបងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា មកទល់ថ្ងៃនេះ គឺពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នេះទេ។

ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនយកចិត្តទុកដាក់ចំពោះអនាម័យខ្លួនឯងអោយបានខ្ពស់ ហើយត្រូវមានម៉ាស់ (Mask) ទុកប្រើនៅទីកន្លែងណាដែលចាំបាច់ និងលាងសម្អាតខ្លួនប្រាណដៃជើងអោយបានស្អាតល្អជាប្រចាំដើម្បីចៀសវាងការឆ្លងរោគខាងលេី​ និងរោគផ្សេងៗ៕