អ្នករៀបចំវេទិកាវិនិយោគប្រចាំឆ្នាំ (Annual Investment Forum) របស់រដ្ឋាភិបាលប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈនេះថា ខ្លួននឹងផ្អាកវេទិកាប្រចាំឆ្នាំមួយនេះមិនធ្វើទៅតាមគម្រោងនោះទេ ដោយក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។
តាមគម្រោង វេទិកាវិនិយោគប្រចាំឆ្នាំនឹងត្រូវបើកធ្វើឡើងនៅទីក្រុង សូជី (Sochi) ដែលជាទីក្រុងនៅសមុទ្រខ្មៅ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកុម្ភៈនេះ ដោយមានមេដឹកនាំមកពីជុំវិញពិភពលោកចូលរួម ប៉ុន្តែនៅឆ្នាំ២០២០នេះមិនអាចធ្វើបានទេ ។
អ្នករៀបចំវេទិកាវិនិយោគប្រចាំឆ្នាំរបស់រដ្ឋាភិបាលរុស្ស៊ីរូបនោះ មិនបាន បញ្ជាក់ទេថា តើប្រទេសនេះអាចនឹងរៀបចំនៅពេលខាងមុខ ឫក៏លុបចោលវេទិកាវិនិយោគប្រចាំឆ្នាំនេះតែម្តង ៕