អឺរ៉ុបពួកគេតែងចាត់ទុកថា ជាពូជសាសន៍ខ្ពង់ខ្ពស់លើបណ្តាជាតិសាសន៍ណាៗទាំងអស់ ។ ប៉ុន្តែជាក់ស្តែង ប្រសិនបើយើងមើលពីអតីតកាលពួកអឺរ៉ុបតែងដើរដាក់អាណានិគមលើបណ្តាប្រទេសនានា មាននៅអាស៊ី អាហ្វ្រិក ហើយបានចាប់ប្រជាជននៅបណ្តាប្រទេសនោះយកទៅធ្វើជាទាសករ ជាដើម ។
បើយើងមើលទៅ តាមប្រវត្តិតន្រ្តីវិញ អឺរ៉ុបបានបែងចែកយ៉ាងច្បាស់អំពីតន្រ្តីសម្រាប់ពួកអភិជន ដែលគេហៅថា Classical Music និងតន្រ្តីសម្រាប់ពួកទាសករហៅថាតន្រ្តី Jazz ។
ក្រៅពីនោះក្នុងវិហារសាសនាក៏ដូចគ្នាដែរវណ្ណៈទាសករមិនអាចចូលព្រះវិហារដែលជាកន្លែងសម្រាប់ពួកអភិជនបានឡើយ។
ក្នុងន័យខាងលើនេះ យើងអាចវិភាគបានថា៖ ទោះបីពួកអឺរ៉ុបគ្នាគេ ខុស ឬអន់យ៉ាងណា បើប្រៀបធៀបជាមួយជនជាតិផ្សេងគេមិនដែលអោយពួកអឺរ៉ុបគ្នាគេអន់ឡើយ។
មានជាឧទាហរណ៍ : តាមរយៈការរៀនសូត្រ ការរកការងារធ្វើជាដើម ប្រសិនបើ២នាក់ មានអឺរ៉ុប និង អាសុី គេទទួលយកអាសុីលុះត្រាតែជនអាសុីនោះពូកែសលើសពួកអឺរ៉ុប ៥០% ទើបគេទទួល ហើយប្រសិនបើកន្លែងនោះវាប៉ះពាល់ដល់សុខភាព ជាដើម ទើបពួកអឺរ៉ុបបោះការងារនោះមកអោយពួកអាសុីយើងធ្វើ។
ដូច្នេះការព្យួរ EBA របស់EU មកកម្ពុជា ប្រមាណជា 20% ដែលផ្តួចផ្តើមដោយគណកម្មកាអឺរ៉ុប ដែលមាន លោកស្រីអាណាស៊ីស៊ីល្យាម៉ាល់ស្ត្រម (កើតថ្ងៃទី ១៥ ខែឧសភាឆ្នាំ ១៩៦៨) ជាអ្នកនយោបាយស៊ុយអ៊ែតដែលបានបម្រើការជាស្នងការពាណិជ្ជកម្មអឺរ៉ុបចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ នេះ វាជាការការពារកិត្តិយសរបស់ជនជាតិអ៊ឺរ៉ុបគ្នាគេតែប៉ុណ្ណោះ។20% វាស្មើរនិង 0%នោះទេ។
ដោយ ជា ច័ន្ទបរិបូរណ៌