ដើម្បីអាជីវកម្មជោគជ័យទាំងអស់គ្នានៅថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2020 នេះលោកឧកញ៉ា ហ៊ួត ជា អគ្គនាយក បានសម្ភោធសាខា ហ៊ួត ជា ប្រចាំស្រុក ស្រែអំបិល ខេត្តកោះ កុង ។
ថ្លែងក្នុងឱកាសនេះ លោក ហួត ជា បានមានប្រសាសន៍ថា ដោយទទូលបានការគាំទ្រពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញនូវសក្តានុពលក្នុងទីផ្សារកើនឡើងផ្នែកគ្រឿងសំណង់ក្រុមហ៊ុន មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួនចំនួន១០០សាខាក្នុងឆ្នាំ២០២០នេះ។
លោកឧកញ៉ា ហ៊ួត ជា បន្ថែមថា ការធ្វើដំណើរដ៏វែងឆ្ងាយនេះបានដោយ សារកិច្ចសហការ និងការគាំទ្រពីសំណាក់ដៃគូរអាជីវកម្ម និងអតិថិជនរហូតមកដែលធ្វើឲ្យក្រុមហ៊ុនមានថ្ងៃនេះ។
លើសពីនេះទៅទៀត អគ្គនាយក ក្រុមហ៊ុន ហ៊ួត ជា តែម្តងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ដៃគូរអាជីវកម្ម ម្ចាស់អាជីវកម្ម និងបុគ្គលិក ឲ្យកាន់តែជិតស្និទ្ធស្អិតរមួតផងដែរ។
ក្នុងពិធីសម្ភោធសាខានេះ លោកបានចំណាយថវិការផ្ទាល់ខ្លួនជាច្រើន ចែកអំណោយដល់ ចាស់ជរា 40 នាក់ និង ជប់ លៀងពិសារភោជនាអាហារចំនួន 500 នាក់និងនៅពេលរសៀល។
ក្រុមការងារនិងដឹកនាំក្រុមកាងារទៅទេសចររួមគ្នាទាំង បុគ្គលិក និងសាខាដែលលក់បានគ្រប់ថា ហ្គេត នឹងបានទៅលេងនៅប្រទេសជប៉ុន ៤យប់ 5 ថ្ងៃ ដែលការចំណាយនេះ ជាបន្ទុករបស់ក្រុមហ៊ុនលោកឧកញ៉ា ទាំងអស់ ៕