លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងពិចារណាពីការប្រកាសទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំង លោក Juan Guaido ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេស វេណេស៊ុយអេឡា ។
ការប្រកាសទទួលស្គាល់មេដឹកនាំបក្សប្រឆាំងជាប្រធានាធិបតីវេណេស៊ុយអេឡា គឺជាសម្ពាធមួយទៀតខាងនយោបាយ ក្រោយពីអាមេរិកបានដាក់សម្ពាធលើវេណេស៊ុយអេឡារួចហើយ នៅទណ្ឌកម្មសេដ្ឋកិច្ច ។
លោកJuan Guaido គឺជាប្រធានរដ្ឋសភាជាតិ និងជាមេដឹកនាំកំពូលរបស់គណបក្សប្រឆាំងនៅប្រទេសវេណេស៊ុយអេឡា ដែលមាននិន្នាការនយោបាយទោរទន់ទៅរកសហរដ្ឋអាមេរិក ។
លោកNicolas Maduro គឺជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសវេណេស៊ុយអេឡា ប៉ុន្តែប្រទេសនេះក៏កំពុងកើតមានវិបត្តិនយោបាយ និងសេដ្ឋកិច្ចផងដែរ ខណៈបក្សប្រឆាំងចេញធ្វើបាតុកម្មមិនទាន់ឈប់ ៕