ប្រទេសមួយចំនួននៅជុំវិញពិភពលោកបានត្អូញត្អែពីការបាត់បង់ប្រាក់ចំណូលរបស់ខ្លួនដែលបានមកពីភ្ញៀវទេសចរចិន ខណៈដែលវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫហៅថាវីរុសផ្លូវដង្ហើមកូរ៉ូណា ចាប់តាំងពីខែធ្នូចុងឆ្នាំ២០១៩កន្លងទៅ ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CNN ។
ប្រទេសថៃដែលធ្លាប់តែទទួលបានបា្រក់ចំណូលពីភ្ញៀវទេសចរចិនជាទឹកប្រាក់ក្នុងរង្វង់ ៥០ពាន់លានបាត ស្មើនឹង៤ពាន់៦រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ បានត្អូញត្អែថា ក្នុងរដូវចូលចិនឆ្នាំកន្លងមកនេះ ខ្លួនបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ។
ចំណែកប្រទេសបារាំងក៏បានត្អូញត្អែពីការបាត់បង់ប្រាក់ចំណូលពីភ្ញៀវទេសចរចិនប្រហាក់ប្រហែលគ្នានេះដែរ ដែលបារាំងធ្លាប់បានទទួលអ្នកទេសចរចិនក្នុងរង្វង់២លាននាក់ក្នុងមួយឆ្នាំ ។ ប៉ុន្តែនៅឆ្នាំ២០២០នេះបារាំងអាចខាតបង់ទឹកប្រាក់១ពាន់លានអឺរ៉ូក្នុងចំណោមទឹកប្រាក់ប្រមាណ៤ពាន់លានអឺរ៉ូដែលបានមកពីវិស័យទេសចរណ៍ ៕