ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អេស្ប៉ាញប្រកាសលុបចោលពិព័រណ៍ទូរស័ព្ទដៃដោយបារម្ភពីវីរុស ខូវីដ-១៩

មន្ត្រីពាណិជ្ជកម្មរបស់ប្រទេសអេស្បាញ បានប្រកាសលុបចោលពិធីតាំងពិព័រណ៌ផលិតផលទូរស័ព្ទដៃ និងបច្ចេកវិទ្យាលំដាប់ពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈនេះ ដោយសារព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19)ឫហៅថាវីរុសផ្លូវដង្ហើមកូរ៉ូណា ។

ពិធីតាំងពិព័រណ៌ផលិតផលទូរស័ព្ទដៃ និងបច្ចេកវិទ្យាលំដាប់ពិភព លោកនេះ នឹងត្រូវរៀបចំឡើងនៅទីក្រុងបាសេឡូណា ចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៧ ខែកុម្ភៈនេះ ដែលអាចទាក់ទាញអ្នកទស្សនាមកពីជុំវិញពិភពលោកប្រមាណជាង១១ម៉ឺននាក់ រួមទាំងអ្នកជំនាញជនជាតិចិនប្រមាណជាង៥ពាន់នាក់ផងដែរ ។

ការប្រកាសលុបចោលពិធីតាំងពិព័រណ៌ផលិតផលទូរស័ព្ទដៃ និងបច្ចេកវិទ្យាលំដាប់ពិភពលោកនេះ ត្រូវបានធ្វើឡើងខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនអេឡិចត្រូនិកកាន់តែច្រើនដូចជាក្រុមហ៊ុន Deutsche Telecom, Rakuten. Vodafone, Vivo, Samsung, LG និងក្រុមហ៊ុន Sony ជាដើម បានប្រកាសមិនទៅចូលរួមក្នុងពិធីពិព័រណ៌នេះ ៕