ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិន បានប្រកាសពីការលូតលាស់នៃគ្រាប់ពូជកប្បាសរបស់ខ្លួននៅលើឋានព្រះចន្ទ ក្រោយពីបានបញ្ជូនទៅដាំនៅទីនោះ ចាប់តាំងពីរថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ ។
ក្រុមអ្នកវិទ្យាសាស្ត្រចិនមិនមែនបញ្ជូនតែគ្រាប់កប្បាសទៅកាន់ឋានព្រះចន្ទទេ គឺមានទាំងពូជដំឡូងបារាំងផងដែរ ។ ប៉ុន្តែពួជដំឡូងបារាំងទាំងនោះ មិនទាន់ឃើញដុះចេញជារូបរាងដូចគ្រាប់ពួជដើមកប្បាសនោះទេ ។
សូមបញ្ជាក់ឲថា ការដាំគ្រាប់ពូជកប្បាស និងដំឡូងបារាំង នៅលើឋានព្រះចន្ទនេះ មិនមែនដាំផ្ទាល់ដីនៅលើឋានព្រះចន្ទទេ គឺក្រុមអ្នកវិទ្យាសាស្ត្រចិន បានដាំពូជកប្បាស និងដំឡូងបារាំងនៅក្នុងធុងមួយមានកម្ពស់១៨សង់ទីម៉ែត្រ ដោយមានដាក់ដី ទឹក ខ្យល់ និងដាំគ្រាប់ពូជកប្បាស រួមទាំងគ្រាប់ពូជដំឡូងបារាំងរួចជាស្រេចពីភពផែនដី ៕