ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រកាសបើកកម្មវិធី«មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២០»

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសព័ត៌មាន ស្ដីពីការប្រារព្ធមហោ ស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣​ ខែកុម្ភៈឆ្នាំ២០២០ ។

ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន នឹងរៀបចំនៅមហោស្របគីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ នៅCJCC ដែលជាកម្មវិធីវប្បធម៌ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាជំរុញការផ្លាស់ប្ដូរបន្ថែមរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ប្រធានបទក្នុងឆ្នាំនេះ គឺ«អានុភាពកីឡា»ដោយសារតែប្រទេស ជប៉ុន និងជាម្ចាស់ផ្ទះរៀបចំការប្រកួត អូឡាំពិក និងផារ៉ាឡាំពិចឆ្នាំនេះ ដូច្នេះមហោស្របគីហ្សូណា ក្រោមប្រធានបទ«អានុភាពកីឡា» នឹងមានរៀបចំកម្មវិធីកីឡាមួយចំនួន។

មហោស្របនឹងមានកម្មវិធីជាច្រើនទៀត ដូចជាការសិក្សាទាក់ទងទៅ នឹងវប្បធម៌ សិល្បៈ អប់រំ សុខភាព បច្ចេកវិទ្យា និងការសាក ល្បងភ្លកមុខម្ហូប និងបង្អែមខ្មែរ-ជប៉ុន ការសាកល្បងស្លៀកក្បិន«ខ្មែរ » និងពាក់យូកាតាជប៉ុន សាកល្បងពិធីលាងតែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស «អូរីហ្កាមី» តុបតែងផ្កា«អ៊ីកេបាណា» ការសរសេរអក្សរផ្ចង់ «ហ្សូដូ»ជាដើម​៕