ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេកាំកុងត្រូលឡើងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ភ្នំពេញ)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តម្លើងមុខតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។

ព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែល Daily-Khmer ទើបទទួលបាននោះ លោក ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយមន្ត្រី៣រូបផ្សេងទៀត ដែលត្រូវបានតែងតាំងជាអនុដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕