លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល និងជាម្ចាស់ស្ថានីយ៍ផលិតពូជត្រី ៧មករា ព្រមទាំងមន្រ្តីទាំងអស់ សូមគោររព អបអរសាទរ ជូនចំពោះ ឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភារុណ ហើយក្នុងឱកាសដ៏ថ្លៃថ្លា និងជាមហាកិត្តិយស ដែលទទួលបាននូវការផ្តល់នូវសេចក្តីទុកចិត្តដ៏ឧត្តុងឧត្តមពីរាជរដ្ឋាភិបាលកម្ពុជា ។
លោក វ៉ិត ធារិទ្ធ បញ្ជាក់ថា« លោកសូមគោររពជូនពរ ដល់ ឯកឧត្តម ត្រូវបានតែងតាំង ឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក់លេខ៥ នៃគណៈអភិបាលខេត្ត កណ្តាល សូម ឯកឧត្តមនិងលោកជំទាវ ទទួលបាន នូវពរជ័យសិរីសួស្តី ឆ្នាំថ្មីនេះ ដើម្បីបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនបន្តទៀត» ។