ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រាក់ចំណូលក្រុមហ៊ុន Apple នឹងធ្លាក់ចុះទាបជាងការរំពឹងទុកនៅត្រីមាសទីពីរឆ្នាំនេះដោយសារវីរុសខូវីដ-១៩

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅរដ្ឋ California សហរដ្ឋអាមេរិក នឹងធ្លាក់ចុះទាបជាងការរំពឺងទុកនៅត្រីមាសទីពីរនៃឆ្នាំ២០២០នេះ ដោយសារការផ្ទុះឡើងនៃវីរុសខូវីដ ១៩ នៅប្រទេសចិន ។ នេះបើតាមការចុះផ្សាយរបស់ AP ។

តាមការរំពឹងទុកកាលពីខែមករាដើមឆ្នាំ២០២០នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple នៅត្រីមាសទីពីរក្នុងឆ្នាំនេះ អាចនឹងកើនឡើងក្នុងរង្វង់ពី៦៣ពាន់លានទៅ៦៧ពាន់លានដុល្លារ ដែលជាប្រាក់ចំណូលខ្ពស់ប្រចាំត្រីមាស ។

មូលហេតុដែលនាំឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ នេះដោយសាររោងចក្រផលិតទូរស័ព្ទដៃ ការិយាល័យធ្វើការ រួមទាំងហាងលក់ផលិតផលទូរស័ព្ទដៃ iPhone នៅប្រទេសចិនចំនួន៤២ បាន បិទទ្វារមួយរយៈ ។

ចំណែកតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple ក៏បានធ្លាក់ចុះរហូតដល់២%ផងដែរ ខណៈដែលមានក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នៅប្រទេសចិន ជាទីដែលក្រុមហ៊ុននេះមិនទាន់បើកទ្វាររោងចក្រ ៕